កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវមីុ បានប្រកួតចាញ់កីឡាការិនីហូឡង់ រ៉េស្មី អូហ្គីង (Reshmie Oogink) នៅក្នុងការប្រកួតកីឡាអូឡាំពិក ដែលឆ្នាំនេះរៀបចំឡើងនៅទីក្រុងរីយ៉ូ ដេ ហ្សាណេរ៉ូ (Rio de Janeiro)។ ស៊ន សៀវមីុ បានយំសោកអំពីភាពបរាជ័យរបស់ខ្លួន ហើយបានសុំទោសដល់អ្នកគាំទ្ររបស់ខ្លួនតាមរយៈទំព័របណ្តាញហ្វេសប៊ុក។ តាមប្រភពព៌តមាន (http://www.cambodiadailykhmer.com/33773) បានបង្ហាញថា បរាជ័យរបស់កញ្ញា ស៊ន សៀវមីុ បានធ្វើឱ្យលោក ជាតិ ខេមរា គ្រូបង្វឹកប្រចាំខេមរសហព័ន្ធតៃក្វាន់ដូខកចិត្តយ៉ាងខ្លាំង។
តាមការយល់ឃើញរបស់ខ្ញុំ ទាំងអ្នកគាំទ្រ ទាំងគ្រូបង្វឹក មិនគួរប្រើពាក្យសំដីថា "ខកចិត្ត" ឡើយ ព្រោះកីឡាការិនីទាំងពីរនេះគឺមានបទពិសោធន៍ក្នុងការប្រកួតខុសគ្នា មួយតិចមួយច្រើន។ ស៊ន សៀវមីុ គួរតែអាចដឹងពីប្រវត្តិរូបនៃដៃគូប្រកួតរបស់គេហើយ ទោះបីជាចាញ់ ក៏វាមិនមែនជារឿងប្លែកដែរ​ ហើយប្រសិនបើយើងខំប្រឹងអស់ពីសមត្ថភាពទៅហើយ នៅតែចាញ់ទៀតនោះ គឺយើងក៏គួរតែអស់ចិត្តដែរ​ សៀវមីុ គួរតែមានការត្រៀមចិត្តជាស្រេចហើយ។ ការខកបំណងខ្លាំងកើតឡើង លុះត្រាតែយើងមានសេចក្តីរំពឹងទុកអំពីការប្រកួតនេះហួសហេតុពេក មិនស្វែងយល់អំពីខ្លួនឯង មិនស្វែងយល់អំពីដៃគូប្រកួត គ្មានសុទិដ្ឋិនិយម ការរំពឹងទុកកាន់តែខ្លាំងអាចធ្វើអោយយើងខកបំណងកាន់តែខ្លាំង។





ដូច្នេះហើយ សង្ឃឹមថា សៀវមីុ នឹងអាចយកបទពិសោធន៍នេះជាដើមទុនក្នុងការហ្វឹកហាត់ ដើម្បីជ័យជំនះក្នុងការប្រកួតលើកក្រោយទៀត។