មាន តាមនិយមន័យរបស់ Napoleon Hill

បើសួរខ្ញុំថា នៅលើលោកនេះស្រុកណាដែល រស់ ស្រួលជាងគេ? ខ្ញុំថា ស្រុកណាក៏ដោយអោយតែ ក្នុងផ្ទះអ្នកមាន។ ចំពោះខ្ញុំ ហើយប្រហែលចំពោះអ្នកផ្សេងដែរ ការមានបាន គឺសំដៅតែទៅលើការមានបានទ្រព្យសម្បត្តិប៉ុណ្ណោះ ដូច្នោះហើយយើងខិតខំប្រឹងប្រែងធ្វើការ​ដោយឥតអាសូរ ដើម្បីទទូលបានប្រាក់និងទ្រព្យសម្បត្តិ រហូតពេលខ្លះយើងលះបង់ទាំងសេរីភាពយើងក៏មាន។
យើងចង់បាន ទ្រព្យសម្បត្តិក៏ព្រោះតែ យើងគិតថា ការមានទ្រព្យសម្បត្តិគឺអាចនាំមកអោយយើងបាននូវ សុភមង្គល។
តែបើតាមលោក ណាប៉ូលេអុង ហីល អ្នកមាន ត្រូវមាននូវលក្ខណៈ ទាំង ១២ ដូចខាងក្រោម៖
  • មានឥរិយាបទ វិជ្ចមាន
  • មានសុខភាពល្អ
  • មានសុខដុមភាព ក្នុងទំនាក់ទំនងនិងអ្នកដ៏ទៃ
  • គ្មានសេចក្តីភ័យខ្លាច
  • មានក្តីរំពឹងថានឹងទទួលបានជោគជ័យនាពេលអនាគត
  • មានលទ្ឋភាពក្នុងការប្រើប្រាស់ជំនឿរបស់ខ្លួន
  • មានបំណងនឹងរំលែកសេចក្កីសុខនិង មង្គលទៅអ្នកផ្សេង
  • មានសមត្ថភាព ក្នុងការបង្កើតចំនងស្នេហា
  • មាន​ការបើកចំហ និងការព្រមទទួលយកនូវ ចំនេះដឹង ពីគ្រប់មដ្ឋាន
  • មានវិន័យច្បាស់លាស់ក្នុងខ្លួន
  • មានគតិក្នុងការស្វែងយល់អំពីអ្នកដ៏ទៃ
  • មានសុវត្ថិភាព ផ្នែកហិរញ្ញវត្ថុ​(ទ្រព្យសម្បត្តិ)

ដូចនេះដើម្បីក្លាយជា អ្នកមានបាន អ្នកត្រូវមានលក្ខណៈទាំង១២ខាងលើនេះ។ តើអ្នក ក្លាយជាអ្នកមាន ហើយឫនៅ?
  • Nutrino


ខ្ញុំមានអារម្មណ៍ថាខ្ញុំក្រទាំងនិយមន័យប្រាក់កាស និង និយមន័យរបស់លោក Napoleon  :)

ឆ្លើយតប