រៀននៅថៃចង់ធ្វើបណ្ណបើកបរត្រូវធ្វើយ៉ាងម៉េចខ្លះ?

សួស្តី! អ្នកទាំងអស់គ្នា....
ខ្ញុំជឿជាក់ថា ភាគច្រើនអ្នកទាំងអស់គ្នាអាចបើកទោចក្រយានយន្ត (ម៉ូតូ) បាន ក៏ប៉ុន្តែ ចង់សួរថា តើអ្នកទាំងអស់គ្នាមានបណ្ណបើកបរហើយ ឬនៅ? ចុះក្នុងករណី ប្រសិនជាអ្នកកំពុងតែរៀននៅប្រទេសថៃវិញ តើអ្នកគួរធ្វើយ៉ាងម៉េចខ្លះ ដើម្បីបានបណ្ណបើកបរម៉ូតូ?
ខ្ញុំជានិស្សិតម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមហាសារខាម ខេត្តមហាសារខាម ប្រទេសថៃ។ ខ្ញុំបានទិញម៉ូតូមួយគ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ដំបូងឡើយខ្ញុំតែងតែជិះគេចប៉ូលីស ព្រោះខ្ញុំអត់មានបណ្ណបើកបរ ហាស់! ហាស់....។
***មូលហេតុដែលខ្ញុំសម្រេចចិត្តទៅប្រឡងយកបណ្ណបើកបរនោះគឺ
1. ខ្ជិលបើកគេចប៉ូលីស (ប៉ូលីសនៅមហាសារខាមឧស្សាហ៍ណាស់ មកចាប់ស្ទើររាល់ថ្ងៃ ថ្ងៃមុនអស់ 200 បាត ប្រហែល 24,000 រៀល)  :want:
2. ពេលចូលក្លឹបម្តងៗ អាចប្រើវាជំនួសលិខិតឆ្លងដែន   :Secret laugh:
3. រត់ឯកសារផ្សេងៗ
ប៉ុន្តែខ្ញុំអត់ដឹងពីដំណាក់កាលនៃការប្រឡងបណ្ណបើកបរសោះ មិនដឹងចាប់ផ្តើមពីកន្លែងណាមុន? ដោយសារមានបទពិសោធន៍បែបនេះហើយទើបខ្ញុំសម្រេចសរសេរអត្ថបទនេះឡើង ដើម្បីជួយសម្រួលដល់និស្សិតកម្ពុជាដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរម៉ូតូ ថាត្រូវរៀបចំឯកសារអ្វីខ្លះ?
ទីកន្លែងដែលខ្ញុំទៅប្រឡងបណ្ណបើកបរ នៅការិយាល័យសាធារណការ និងដឹកជញ្ជូន ខេត្តមហាសារខាម ឆ្នាំ 2015 (สำนักงานขนส่ง จังหวัดมหาสารคาม )

គំរូបណ្ណបើកបរមានមុខមាត់ដូចខាងក្រោមនេះ


បណ្ណបើកបររថយន្តបណ្តោះអាសន្នមានអាយុ 1 ឆ្នាំ (ម៉ូតូ,ឡាន)

បុគ្គលដែលស្នើសុំបណ្ណបើកបររថយន្តត្រូវមានអាយុមិនក្រោម 18 ឆ្នាំ និងទោចក្រយានយន្ត (ម៉ូតូ)  ត្រូវមានអាយុមិនក្រោម 15 ឆ្នាំ មិនមានបញ្ហាដូចជាៈ ពិការភ្នែក ពិការភ្នែក (ពណ៌) ឬត្រចៀកថ្លង់។
ឯកសារភ្ជាប់
1. អត្តសញ្ញាណបណ្ណ ឬលិខិតដែលប្រើជំនួសអត្តសញ្ញាណបណ្ណ
**ករណីជនបរទេសត្រូវប្រើលិខិតឆ្លងដែនដែលមានវីសា ប្រភេទ Non-Immigrant ជំនួសអត្តសញ្ញណបណ្ណ និងលិខិតបញ្ជាក់ពីទីលំនៅបច្ចុប្បន្ន (ស្នើសុំពីសាកលវិទ្យាល័យ)
2. លិខិតបញ្ជាក់ពីពេទ្យដែលបង្ហាញថាមិនមានជម្ងឺប៉ះពាល់ខណៈពេលបើកបរ និងមិនមែនជាបុគ្គលវិកលចរឹក ( សុំពីគ្លិនិក ឬមន្ទីរពេទ្យតម្លៃ 30 បាត)
ដំណាក់កាលនៃការដំណើរការ
1. យកឯកសារទៅប្រគល់ជូនបុគ្គលិកបានរហូតដល់ម៉ោង 09.30 នាទី រាល់ថ្ងៃធ្វើការ
2. ធ្វើតេស្តបញ្ហាកែវភ្នែក (ពណ៌) និងសុខភាពរាងកាយ
3. ចូលអប់រំដោយប្រើរយៈពេល 4 ម៉ោង ពេលព្រឹក 10.00-12.00 នាទី និងពេលរសៀល 13.00-15.00 នាទី
4. ធ្វើតេស្តបើករថយន្ត ចាប់ពីម៉ោង 15.00 នាទី
5. ថ្ងៃទី 2 ប្រឡងទ្រឹស្តី ( E-exam) ម៉ោង 10.00 នាទី ( 45/50 សំនួរ ទើបជាប់ មានភាសាថៃ/អង់គ្លេស 1 សំនួរ មាន 5 ចម្លើយឱ្យជ្រើសរើស)
6. បង់លុយថ្លៃធ្វើបណ្ណ ថតរូប រួចទទួលបណ្ណបើកបរ (ប្រហែល 255 បាត)

--------------------------------------------------
បណ្ណបើកបរបណ្តោះអាសន្ន 1 ឆ្នាំ ប្តូរជាបណ្ណបើកបររយៈពេល 5 ឆ្នាំ
ដំណាក់កាលនៃការដំណើរការ
1. យកឯកសារទៅប្រគល់ជូនបុគ្គលិក (មុនម៉ោង 15.30 នាទី)
2. ធ្វើតេស្តបញ្ហាកែវភ្នែក (ពណ៌) និងសុខភាពរាងកាយ
3. បង់លុយថ្លៃធ្វើបណ្ណ ថតរូប រួចទទួលបណ្ណបើកបរ
ឯកសារភ្ជាប់
1. ថតចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតដែលប្រើជំនួសអត្តសញ្ញាណបណ្ណ
**ករណីជនបរទេសត្រូវប្រើលិខិតឆ្លងដែនដែលមានវីសា ប្រភេទ Non-Immigrant ជំនួសអត្តសញ្ញណបណ្ណ និងលិខិតបញ្ញាក់ពីទីលំនៅបច្ចុប្បន្ន (ស្នើសុំពីសាកលវិទ្យាល័យ)
2. លិខិតបញ្ជាក់ពីពេទ្យមិនលើស 30 ថ្ងៃ ( សុំពីគ្លិនិក ឬមន្ទីរពេទ្យតម្លៃ 30 បាត)
- បណ្ណបើកបរបណ្តោះអាសន្ន 1 ឆ្នាំ អាចប្តូរមុនថ្ងៃផុតកំណត់មិនលើសពី 60 ថ្ងៃ
- បណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) តម្លៃ 255 បាត
- បណ្ណបើកបររថយន្ត តម្លៃ 505 បាត
- និងថ្លៃថតរូប តម្លៃ 100 បាត
***ករណីមានការកែ បង់ថ្លៃបន្ថែម 50 បាត
--------------------------------------------------
ការតអាយុបណ្ណបើកបររថយន្តរយៈពេល 5 ឆ្នាំ

បណ្ណបើកបររថយន្ត 5 ឆ្នាំ តអាយុបណ្ណបើកបររថយន្តរយៈពេល 5 ឆ្នាំ
ដំណាក់កាលនៃការដំណើរការ
1. យកឯកសារទៅប្រគល់ជូនបុគ្គលិក (មុនម៉ោង 09.30 នាទី និងមុនម៉ោង 12.00 នាទី)
2. ធ្វើតេស្តបញ្ហាសុខភាពរាងកាយ
3. បង់លុយថ្លៃធ្វើបណ្ណ ថតរូប រួចទទួលបណ្ណបើកបរ
ឯកសារភ្ជាប់
1. ថតចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតដែលប្រើជំនួសអត្តសញ្ញាណបណ្ណ
**ករណីជនបរទេសត្រូវប្រើលិខិតឆ្លងដែនដែលមានវីសា ប្រភេទ Non-Immigrant ជំនួសអត្តសញ្ញណបណ្ណ និងលិខិតបញ្ញាក់ពីទីលំនៅបច្ចុប្បន្ន (ស្ថានទូត ឬស្ថាប័នរៀនឬធ្វើការ)
2. លិខិតបញ្ជាក់ពីពេទ្យមិនលើស 30 ថ្ងៃ ( សុំពីគ្លិនិក ឬមន្ទីរពេទ្យតម្លៃ 30 បាត)
3. ថតចម្លងបណ្ណបើកបរច្បាប់ដើម ព្រមភ្ជាប់បណ្ណបើកបរច្បាប់ដើម
-​ បណ្ណបើកបររថយន្ត 5 ឆ្នាំ តអាយុបណ្ណបើកបររថយន្តរយៈពេល 5 ឆ្នាំ អាចតអាយុមុនថ្ងៃផុតកំណត់មិនលើសពី 3 ខែ
- បណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) តម្លៃ 255 បាត
- បណ្ណបើកបររថយន្ត តម្លៃ 505 បាត
- និងថ្លៃថតរូប តម្លៃ 100 បាត
***ករណីមានការកែ បង់ថ្លៃបន្ថែម 50 បាត

ឯកសារយោងៈ http://sarakham.dlt.go.th/bikupki4.html

បើចង់ដឹងថាខ្លួនឯងមានចំណេះដឹងទាក់ទងនឹងចាប់ចរាចរណ៍ប៉ុណ្ណានោះ សាកលល្បងធ្វើសំនួរតាមតំណខាងក្រោមនេះ មុននឹងទៅប្រឡងៈ​  :want:  :yarr:
http://www.thaitestonline.com/test_with_time_on_39154.html#.Vg5Rfyb-Jes
http://test-driving-license.blogspot.com/2015/05/50-2558.html
http://www.ruamkorsob.com/test_with_time_on_33296.html#.Vg5TGCb-Jes
http://knowledgeth.blogspot.com/2014/08/blog-post.html

ឆ្លើយតប