តើអ្នកទាំងអស់គ្នាដែលឆ្លល់ទេថា ហេតុអ្វីបានជាពេលរៀនគណិតវិទ្យា គេតែងតែយក X មកតាងអោយចំនួន ឬ តំលៃ ដែលគេមិនស្គាល់? តាមពិតទៅការដែលអ្នកគណិតវិទ្យា យក 'X' មកតាងជាអញ្ញិត្តនោះមិនមែនជារឿងដែលចៃដន្យឡើង។ មានទ្រឺស្តីពីរ ដែលបានបង្ហាញពីអាថ៌កំបាំងនេះ។
ទ្រឺស្តីទី១៖ មកពីកំលាយនៃការ បកប្រែភាសា
បើយោងតាមការលើកឡើងរបស់ លោក Terry Moore ក្នុង TED Talkx លោកបានបង្ហាញទ្រឹស្តីមួយដែលថា វាផ្តើមឡើងដោយ ការមិនអាចបកប្រែសូរសំលេងSh នៃអក្សរShine(សីន) ក្នុងភាសា អារ៉ាប់ទៅជាភាសាអេស្ប៉ាញ។ ក្នុងឯកសារទ្រឺស្តីពិជគណិត ដែលសរសេរដំបូងបំផុតដោយអ្នកប្រាជ្ញអារ៉ាប់ អក្សរ ស៊ីន ដែលមានក្នុងពាក្យថា អាល់សាលាន (Al-sha-lan) ហើយមានន័យថា របស់មិនស្កាល់ (unknown thing) នោះត្រូវបាន ប្រើជាច្រើនដង។ បន្ទាប់មកនៅពេលពួកអេស្បាញបកប្រែឯកសារនោះជាភាសាអេស្បាញ ដោយគ្មានសំលេង Sh ក្នុងភាសាអេស្បាញ គេយកសំលេង ch មកជំនួសវិញ ដោយខ្ចីអក្សរ ខាយ (χ) របស់ក្រិចបុរាណមកតាង។ នៅពេលគេប្រែឯកសារទាំងនោះបន្តមកជាភាសា ឡាតាំង គេក៍ជំនួស អក្សរ ខាយ ដោយ អិច(x) តែម្តងទៅ។ បើទោះលោកអះអាងយ៉ាងនេះក្តី ក៍មិនមានឯកសារដែលសរបញ្ជាក់ពីទ្រឺស្តីនេះអោយច្បាស់ដែរ។

ទ្រីស្តីទី២៖ មកពីឯកសារស្នាដៃ របស់ដេកាត
នៅឆ្នាំ ១៦៣៧ រ៉ានេ ដេកាត បានចេញផ្សាយស្នាដៃមួយដ៍ល្បីល្បាញ គឺ ធរណីមាត្រ (La géométrie)  ។ ក្នុងស្នាដៃនេះលោក លោកបានយក អក្សរខាងក្រោយមានដូចជា XYZ មកតាងជា អញ្ញាត្តិ ឯ តួរអក្សរដំបូង abc ជាដើមមកតាងជា ចំនួនថេរ។  ស្នាដៃលោកនេះមានឥទ្ធិពលយ៉ាងខ្លាំងលើអ្នកគណិតវិទ្យាក្រោយមក។ការតាង X តំណាងអោយរបស់មិនស្កាល់ ឬរបស់អាថកំបាំង នាពេលបច្ចុប្បន្នក៏មានក្រៅគណិតវិទ្យាដែរ ដូចជា X-Ray, Xfile, Project X, X-man ជាដើម។ល៕