ការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ របស់ជនអន្តោរប្រវេសន៍ (TM.47)

សួស្តី! ថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ទាក់ទងទៅនឹង "ការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ របស់ជនអន្តោរប្រវេសន៍" ឬ Alien to notify of staying longer than 90 days (TM.47) ឬ การแจ้งอยู่เกินกว่า 90 วันของบุคคลต่างด้าว (ตม.47)។ តើវាមានសារៈសំខាន់អ្វីខ្លះចំពោះអ្នក? បើសិនជាអ្នកមិនទៅបង្ហាញខ្លួន តើមានបញ្ហាអ្វីខ្លះ?
**ករណីអ្នកកំពុងសិក្សា ឬធ្វើការនៅក្នុងប្រទេសថៃ    ;)
ជាការពិតណាស់ ការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ មានសារៈសំខាន់ណាស់សម្រាប់អ្នក ប្រសិនជាអ្នកមកសិក្សា ឬធ្វើការនៅក្នុងប្រទេសថៃ។ ជនអន្តោរប្រវេសន៍ដែលបានទទួលសិទ្ធឱ្យនៅក្នុងព្រះរាជាណាចក្រថៃបណ្តោះអាសន្ន ដូចជាៈ មករៀន ឬធ្វើការជាដើម ប្រសិនជាស្នាក់នៅក្នុងព្រះរាជាណាចក្រថៃលើសពី 90 ថ្ងៃ អ្នកត្រូវបង្ហាញខ្លួនពីកន្លែងស្នាក់អាស្រ័យ ដល់ការិយាល័យនគរបាលអន្តោរប្រវេសន៍ (สำนักงานตรวจคนเข้าเมือง) ជារៀងរាល់ 90 ថ្ងៃ ម្តង។ អ្នកអាចទៅបង្ហាញខ្លួននៅការិយាល័យនគរបាលអន្តោរប្រវេសន៍ដែលនៅជិត ឬបង្កភាពងាយស្រួលដល់អ្នក តាមមាត្រា 37(5) នៃព្រះរាជបញ្ញបត្តិជនអន្តោរប្រវេសន៍ ព.ស. 2522។

វិធីការតអាយុ 90 ថ្ងៃ
1. និស្សិតអាចទៅតអាយុ 90 ថ្ងៃ ដោយខ្លួនឯង ឬ
2. និស្សិតអាចឱ្យអ្នកដទៃទៅ តអាយុ 90 ថ្ងៃ ជំនួស ឬ
3.  និស្សិតអាចតតាមប្រព័ន្ធអ៊ិនធើណេត http://extranet.immigration.go.th/pibics/online/tm47/TM47Action.do
4. និស្សិតអាចផ្ញើតាមប្រៃសណីយ៍
5. និស្សិតអាច តអាយុ 90 ថ្ងៃ មុន 15 ថ្ងៃ ឬក្រោយ 7 ថ្ងៃ (គិតថ្ងៃផុតកំណត់ដែលត្រូវ ត ជាគោល)។ ប្រសិនជាយឺត នឹងត្រូវផាកពិន័យ 2,000 បាត (ប្រហែលម្ភៃពីរម៉ឺនរៀល)។
6. ករណីនិស្សិតធ្វើដំណើរចេញក្រៅប្រទេសថៃមុនពេលកំណត់ត្រូវ តអាយុ 90 ថ្ងៃ នៅពេលនិស្សិតធ្វើដំណើរចូលប្រទេសថៃ និស្សិតត្រូវមកតអាយុ 90 ថ្ងៃ ជាថ្មី ពេលគ្រប់ 90 ថ្ងៃ (រាប់សារជាថ្មីពេលចូលប្រទេសថៃ)។

ករណី តអាយុ 90 ថ្ងៃ ដោយខ្លួនឯង ត្រូវភ្ជាប់ឯកសារដូចជាៈ
1. លិខិតឆ្លងដែន (Passport)
2. បំពេញបែបហ្វម ការរស់នៅលើស 90 ថ្ងៃ (TM.47)

ករណី តអាយុ 90 ថ្ងៃ ដោយផ្ញើតាមប្រៃសណីយ៍
1. ថតចម្លងលិខិតឆ្លងដែន (Passport) គ្រប់ទំព័រដែលវាយត្រា ឬសំខាន់ៗ
2. បំពេញបែបហ្វម ការរស់នៅលើស 90 ថ្ងៃ (TM.47)
3. ស្រោមសំបុត្រ (ផ្ញើទៅ) ទំហំ 6.5​ X 9 ព្រមទាំងស្តែម 5 ឬ 10 បាត (តាមទម្ងន់)
4. ស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់មកវិញ + ស្តែម 5 បាត

**គំរូ ករណីផ្ញើតាមប្រៃសណីយ៍
បំពេញឯកសារការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ

លិខិតឆ្លងដែនទំព័រប្រវត្តិរូប
ទំព័រវីសា
បណ្ណបំពេញចេញ-ចូលប្រទេសថៃ
ទំព័រថ្ងៃផុតកំណត់វីសា និងថ្ងៃផុតកំណត់ការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ
អាសយដ្ឋាន ស្រោមសំបុត្រ និងស្តែម 5 បាត សម្រាប់ឱ្យគេផ្ញើត្រឡប់មកវិញ
អាសយដ្ឋានការិយាល័យអន្តោរប្រវេសន៍ដែលអ្នកផ្ញើទៅ ប្រហែល 10 បាត អាស្រ័យលើទម្ងន់ ឬផ្ញើបែបលឿន

**ទាញយកឯកសារការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ របស់ជនអន្តោរប្រវេសន៍
http://www.immigration.go.th/nov2004/download/pdf/tm47.pdf

**ចំណាំៈ
- ការបង្ហាញខ្លួនស្នាក់នៅលើស 90 ថ្ងៃ របស់ជនអន្តោរប្រវេសន៍ មិនមែនជាការស្នើសុំវីសា
- ករណីយឺតត្រូវមកបង្ហាញខ្លួនដោយខ្លួនឯងព្រមបង់ប្រាក់ផាកពិន័យ 2,000 បាត ឬត្រូវចាប់ឃុមខ្លួនត្រូវបង់ប្រាក់ផាកពិន័យ 4,000 បាត
- ពេលអ្នកចេញពីប្រទេសថៃ ហើយធ្វើដំណើរត្រឡប់មកវិញត្រូវរាប់ 90 ថ្ងៃថ្មីចាប់ពីថ្ងៃធ្វើដំណើរចូល។


ឯកសារយោងៈ http://61.19.251.247/~mvxnqkh123/index.php?option=com_content&view=article&id=64&Itemid=79&lang=th

អគុណ ស៊ីផុយ ដែលបានចែករំលែកអត្ថបទដ៍លំអិតនេះ។
  • Nutrino


ពិតជាល្អមែន!!! កំពុងដាក់ពាក្យប្រឡងទៅថៃ ហាស់! ហា.... :Secret laugh:

ដោយក្តីរីករាយ​ Nutrino  :D
សង្ឍឹមថានឹងបានជួបគ្នានៅថៃ #ដឹងអី  :)

ឆ្លើយតប