[Viewer Review] Cambodian Idol រដូវកាលទី១ វគ្គ Live Show សប្តាហ៍ទី៧ Recap & Winners (18 តុលា 2015)

សួស្តីអ្នកទាំងអស់គ្នា ជួបខ្ញុំទៀតហើយ ជាមួយនឹងការសង្ខេបឡើងវិញ អំពីកម្មវិធី  Cambodian Idol សប្តាហ៍ទី៧ សំរាប់រដូវកាលទីមួយនេះ សប្តាហ៍នេះ បេក្ខជនទាំងអស់ត្រូវតំរូវអោយបកស្រាយ ចំរៀង២បទជាប់គ្នា មួយបទបែបមនោសញ្ចេតនា និងមួយបទទៀតបែបញាក់។

សៅ ឧត្តម
បទទី១៖ ឆ្កួតចិត្តព្រោះស្រឡាញ់អូន
បទទី២៖ ជិះដំរីតាមរកស្រីខ្មៅ

បើកឆាកដំបូង ឧត្តមទទួលបានការទះដៃសរសើរពី លោក ព្រាបសុវត្ថិ ប៉ុន្តែគាត់ហាក់ច្រៀងមិនសូវចូលភ្លេង មិនដាក់អារម្មណ៏ ហើយសំលេងស្រែកច្រៀងតឹងខ្លាំង ឡើងមិនសូវដល់។​ ចំនែកឯបទទី២វិញ គាត់មិនបានផ្តល់ជាភាពភ្ញាក់ផ្អើល ដល់ទស្សនិកជនប៉ុន្មានទេ មិនតែប៉ុណ្ណោះគណកម្មការ ដូចជាសរសើរបេក្ខជននេះជ្រុលពេកហើយ តើអ្នកទាំងនោះមើលមិនឃើញពីចំនុចខ្វះខាត របស់គាត់ ទេឬអី?  ???

https://www.youtube.com/v/2jFUwrC6Ruo

នី រតនា
បទទី១៖ ស៊ូឃ្លាត
បទទី២៖ ខ្ញុំក៏ធ្លាប់មានសង្សារដែរ

នី រតនា ប្រហែលជាឆ្លៀតពេលទៅហាត់រៀននិយាយ នៅក្នុងកម្មវិធីនេះហើយ បានជាគាត់និយាយណែនាំ បានល្អដូចជាពិធីករអីញ្ចឹង។ ខ្ញុំសូមសរសើរអំពី ការតុបតែងខ្លួនរបស់បេក្ខជននេះ គឺដូចតារាចំរៀងរ៉ក់ម្នាក់ គាត់អាច​ច្រៀងបានល្អជាងសៅ ឧត្តម​ នៅសប្តាហ៍នេះ ដោយសំអាងលើសំលេងស្រែកឡើងលើ មិនបែកសំលេង ជាពិសេសកាយវិការ និងការដាក់អារម្មណ៏របស់គាត់ ឃើញថាគាត់មានភាពរីកចំរើនខ្លាំងជាង សប្តាហ៍មុនៗ ធ្វើអោយខ្ញុំក៏មានការភ្ញាក់ផ្អើលដូចលោកណុបបាយ៉ារិទិ្ធដែរ  :Bouaaaaah:

https://www.youtube.com/v/39l69XR7IDo

អ៊ាម វន្នី
បទទី១៖ ព្រោះអូនទើបបងគ្មានសង្សារ
បទទី២៖ ដំរីថ្នមស្នេហ៍

គាត់មានភាពបុិនប្រសព ត្រង់ច្រៀងបទសម័យដើម តែពេលនេះគាត់ត្រូវប្រឈមមុខនឹងបទសម័យវិញ តើគាត់ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច? គួរអោយសោកស្តាយ ដោយគាត់ច្រៀងម្តងនេះមិនសូវចូលភ្លេង មិនពិរោះរណ្តំដល់អ្នកស្តាប់ រីឯបទទី២វិញ គាត់មិនភ្លេចទេក្នុងការបញ្ជូលបទដែលសាកសមនឹងសំលេងគាត់ គឺបទដំរីថ្នមស្នេហ៍ ទោះបីជាយ៉ាងណាក៏ដោយ ភាពបទបែនរបស់គាត់នៅតែមិនទាន់អាច ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍លើសមត្ថភាពគាត់នៅឡើយទេ មួយវិញទៀតគណកម្មការបានត្រឹមតែ លើកទឹកចិត្ត តែមិនសូវផ្តល់ជាការលើកសរសើរឡើយ។

https://www.youtube.com/v/8VUDFkREAu8

សុវត្ថិឌី ធារិកា
បទទី១៖ រសៀលថ្ងៃជ្រេ
បទទី២៖ ឌឹបឌឹបអ៊ួយ

នាងមានភាពទាក់ទាញ មួយដែលទស្សនិកជនមិនបោះឆ្នោតអោយមិនបាន នាងហាក់ហាត់ពត់សំលេងបានយ៉ាងល្អប្រពៃ មិនចាញ់អ្នកចំរៀងអាជីពឡើយ ទោះបីជានាងមានអាយុត្រឹម១៧ឆ្នាំប៉ុណ្ណោះ។ ទាំងពីរបទនៅសប្តាហ៍នេះ គឺជាវិញ្ញាសារដ៏លំបាក សំរាប់នាង ក៏ដូចជាបេក្ខជនគ្រប់រូប ។បទទីមួយ នាងបកស្រាយបានល្អឥតខ្ចោះ បទទីពីរ លឿនហើយជាចង្វាក់ញាក់ នាងទទួលបានការហ៊ោកញ្រ្ជៀវពី អ្នកចូលរួមទស្សនាជាច្រើន ទោះបីជាភាពហត់នឿយបានបញ្ចេញតាមសំលេងនាងខ្លះក៏ដោយ ក៏នាងអាចគ្រប់គ្រងវាបានយ៉ាងប្រពៃ ហើយថែមទាំងបានបញ្ជូលភាពឆ្នៃប្រឌិតទៅក្នុងចំរៀងទាំងក្បាច់រាំ និង​ទំនុកច្រៀងទៀតផង។

https://www.youtube.com/v/_4UKSqtQR6g

ម៉ៅ ហាជី
បទទី១៖ ប្តីមិនបានការ
បទទី២៖ ឈប់ខលណាថ្លៃ

មិនមានអ្វីប្លែកទេសំរាប់ ម៉ៅ ហាជី គាត់អាចច្រៀងបត់បែនបានស្ទើរតែគ្រប់បទ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ថា សំលេងគាត់មិនសូវលះល្អដូចបេក្ខជន ផ្សេងៗ កាយវិការគាត់នៅតែស្ទីលម៉ៅ ហាជី  :Secret laugh: ជាសរុបទៅគាត់ច្រៀងបានរលូន​ ទាំងពីរបទតែម្តង។

https://www.youtube.com/v/tjDkFjhSfDE

សរុបអ្នកដែលអាចឈានជើងចូលវគ្គ  Live Show សប្តាហ៍ទី៨ មានដូចជា៖
ម៉ៅ ហាជី
សុវត្ថិឌី ធារិកា
សៅ ឧត្តម
នី រតនា

មានតែអ៊ាម វន្នី ប៉ុណ្ណោះដែលមិនអាចបន្ត ទៅវគ្គក្រោយបាន សូមចូលរួមសោកស្តាយផង  :Disapointed:

សួស្តី!! សួរលោកចង់ដឹងបន្តិចថា តើបញ្ចូលវីដេអូក្នុងអត្ថបទយ៉ាងម៉េច? អរគុណ!!

សួស្តី ស៊ីផុយ បើអ្នកចង់បញ្ចូលវីដេអូទៅក្នុងអត្ថបទ ចូរធ្វើតាមជំហានដូចខាងក្រោមនេះ៖
1. ចុចលើប៊ូតុង
2. វាយបញ្ចូល ឬ ផាស(Paste) link វីដេអូអ្នកចន្លោះ  tag [flash][/flash]
3. ធ្វើការផ្លាស់ប្តូរបន្តិបន្តួចលើ link វីដេអូដោយជំនួសឃ្លា /watch?v= ជាមួយនឹង /v/ ជាឧទាហរណ៍ ៖
ប្តូរពី
កូដ: [Select]
[flash=640,360]https://www.youtube.com/watch?v=2jFUwrC6Ruo[/flash]ទៅ
កូដ: [Select]
[flash=640,360]https://www.youtube.com/v/2jFUwrC6Ruo[/flash]

អរគុណ!! ខ្ញុំព្យាយាមធ្វើតាមតាមដំណាក់កាលដែលលោកបានណែនាំច្រើនដងដែរ ប៉ុន្តែមិនដឹងហេតុអ្វីបានជាវាចេញមកដូចរូបភាពខាងក្រោមនេះ
1.
កូដ: [Select]
https://www.youtube.com/watch?v=EZVQLzOUZG42.
កូដ: [Select]
[flash=640,360]https://www.youtube.com/watch/v/EZVQLzOUZG4[/flash]3.
https://www.youtube.com/watch/v/EZVQLzOUZG4

អរគុណសីុផុយ អ្នកគួរលុបពាក្យ /watch ចេញពី Link ដូចខាងក្រោម៖
កូដ: [Select]
[flash=640,360]https://www.youtube.com/v/EZVQLzOUZG4[/flash]
https://www.youtube.com/v/EZVQLzOUZG4

អូ!!!បានហើយ អរគុណច្រើន... :D

ដោយក្តីរីករាយ  :)

ឆ្លើយតប