សព្វថ្ងៃនេះទោះបីជាបចេ្ចកវិទ្យារីកចំរើនខ្លាំងប៉ុណ្ណាក៏ដោយ ក៏ការអានសៀវភៅនៅតែជាទីពេញនិយមរបស់ មនុស្សគ្រប់វ័យ ពិសេសជាងនេះទៅទៀត ហាងលក់សៀវភៅមួយទឹក ឬសៀវភៅដែលគេធ្លាប់កាន់អានហើយ ក៏ជាទីចាប់អារម្មណ៍ សំរាប់អ្នកដែលមានចំណង់ចំណូលចិត្ត អានសៀវភៅ តែមានថវិការតិចតួចដើម្បីទិញ។ ដូច្នេះហើយ ថ្ងៃនេះខ្ញុំសូមណែនាំ អោយមិត្តទាំងអស់គ្នាស្គាល់ពីហាង លក់សៀវភៅមួយទឹក មួយចំនួនដែលមានទីតាំងនៅ រាជធានីភ្នំពេញ។

D’s Books​ (ឌីសប៊ុក)
ឌីសប៊ុក មានទីតាំងពីរកន្លែង នៅរាជធានីភ្នំពេញ ហើយក៏មាននៅខេត្តសៀមរាបដែរ។ ឌីសប៊ុកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2004 មានលក់សៀវភៅបែបជីវប្រវត្តិ អក្សរសាស្រ្តសម័យទំនើប ប្រលោមលោក សៀវភៅកូនក្មេង រឿងកំប្លែង និងប្រភេទផ្សេងទៀតជាច្រើន ដែលភាគច្រើនជាភាសាអង់គ្លេស បារាំង និងភាសាជាច្រើនទៀត។

អាស័យដ្ឋាន: ផ្ទះលេខ 79 វិថី ឧកញ៉ាឈុន (240) រាជធានី​ភ្នំពេញ 12207 (នៅក្បែរហាង Monument Books and Toys ផ្លូវព្រះនរោត្តម)
វេលាបើកហាង: ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់
លេខទូរស័ព្ទទាក់ទង: +855 92 527 029

និងមួយកន្លែងទៀតនៅ
អាស័យដ្ឋាន: ផ្ទះលេខ 12 វិថី សម្តេចព្រះសុគន្ធមានបុណ្យ (178) រាជធានី​ភ្នំពេញ 12207  (នៅក្បែរមាត់ទន្លេ)
វេលាបើកហាង: ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់
លេខទូរស័ព្ទទាក់ទង: +855 11 866 726



Image Source

Bohr’s Books (បណ្ណាគារ ប៊រ)
Bohr នេះគឺជាត្រកូលរបស់រូបវិទូ(អ្នករូបវិទ្យា) ជនជាតិដាណឺម៉ាកដ៏ល្បីឈ្មោះម្នាក់។ ហេតុតែម្ចាស់ហាងដាក់ឈ្មោះនេះ គឺដោយសារតែគាត់មានចំណង់ចំណូលចិត្ត ខាងគណិតវិទ្យា និងរូបវិទ្យា។ Bohr’s Books ក៏មានដាក់លក់សៀវភៅថ្មីដែរ។
អាស័យដ្ឋាន: ផ្ទះលេខ 5 មហាវិថី សម្តេចសុធារស (3) រាជធានី​ភ្នំពេញ 12206  (នៅក្បែរវត្តឧណ្ណាលោម)
វេលាបើកហាង: ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច
លេខទូរស័ព្ទទាក់ទង: +855 12 929 148



Image Source

Boston Books (បូស្តុន​ប៊ុក)
បូស្តុន​ប៊ុក ប្លែកពីហាងសៀវភៅដែលបានណែនាំខាងលើ ដោយហាងនេះមានការតុបតែងបែបសម័យបុរាណ និងមានបន្ថែមនូវ ហាងកាហ្វនៅក្នុង ដែលមាន free WiFi និងកន្លែងអង្គុយជជែកគ្នាលេងបានផងដែរ បូស្តុន​ប៊ុកជាទីពេញនិយមសំរាប់សិស្ស និស្សិត និងគ្រូបង្រៀនទូទៅ។ អ្នកក៏អាចរកបាននូវសៀវភៅភាសាបរទេសបោះពុម្ពកំលុងទសវត្សរ៍​ឆ្នាំ៨០ ហើយនិងសៀវភៅជាច្រើនទៀតដែលជា Bestsellers (សៀវភៅលក់ដាច់បំផុត)។
អាស័យដ្ឋាន: ផ្ទះលេខ 8 ផ្លូវ 240 រាជធានី​ភ្នំពេញ 12207
វេលាបើកហាង:
ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 7:30 យប់
ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ  ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 9 យប់
លេខទូរស័ព្ទទាក់ទង: +855 77 938 254





Image Source

ហាងសៀវភៅទាំងអស់នេះ សំបូរភាគច្រើនទៅដោយ សៀវភៅ​​ប្រលោម​លោក បរទេស និងបែប​វិទ្យា​សាស្ត្រ​ តែវាមិនទាន់សំបូរនៅឡើយទេនូវ  សៀវភៅសិក្សាបែប បចេ្ចកវិទ្យា និងមុខជំនាញផ្សេងៗ ដែលសៀវភៅទាំងនោះ មានតំលៃថ្លៃប្រសិនបើទិញនៅហាងសៀវភៅថ្មីៗ។