ជំរាបសួរ មិត្តទាំងអស់គ្នា នៅសប្តាហ៍ចុងក្រោយនេះ កម្មវិធី Cambodian Idol មានការបើកឆាកដោយគណកម្មការទាំងបួនរូប ច្រៀងចំរៀងម្នាក់មួយបទ ក្នុងនោះលោកព្រាប សុវត្ថិច្រៀងបទ Lady ដែលជាចំរៀងពិបាកច្រៀងខ្លាំង សំណាងល្អដែលលោកមិនភ្លាត់សំលេង។ កម្មវិធីនៅសប្តាហ៍នេះ មានឯកឧត្តម លោកជំទាវជាច្រើន មកចូលរួម ទស្សនាផងដែរ។ ទំរាំមកដល់វគ្គនេះ បេក្ខជនចូលរួមទាំងអស់ បានចំណាយពេល និងកំលាំងក្នុងការប្រកួតប្រជែង ដើម្បីយកពាន និងទឹកប្រាក់រង្វាន់។ វិញ្ញាសារប្រលងនៅវគ្គបញ្ចប់នេះគឺ បេក្ខជនត្រូវបកស្រាយចំរៀង ចំនួនបួនជុំ៖
ជុំទី១ បកស្រាយបទដែលទាក់ទងទៅនិង ស្រុកកំណើតរបស់ខ្លួន
ជុំទី២ ច្រៀងចំរៀងបែបទាន់សម័យ
ជុំទី៣ ច្រៀងបទញាក់កន្រ្តាក់អារម្មណ៍
ជុំទី៤ បេក្ខជនទាំងបី បកស្រាយបទរួមគ្នា ដែលជាបទស្រី

ខាងក្រោមនេះគឺជាការមើលឃើញ របស់ខ្ញុំទៅលើការបង្ហាញសមត្ថភាព របស់បេក្ខជនចុងក្រោយ ទាំងបីរូប​ សូមតាមដានទាំងអស់គ្នា។

នី រតនា
ជុំទី១ ច្រៀងបទ សម្រស់បុប្ផាកំពង់ធំ ដោយគាត់ជាអ្នកខេត្តកំពង់ធំ៖ ពិរោះជាប់ចិត្ត ការអុឺនមិនសូវគួរអោយកត់សំគាល់ តែសំលេងច្រៀងច្បាស់ៗ

https://www.youtube.com/v/WDcX6nOkzo4

ជុំទី២ ស្រលាញ់អូនមិនខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ៖ ទៀតហើយ រតនាផ្តល់ភាពភ្ញាក់ផ្អើល ដល់អ្នកទស្សនាទៀតហើយ ជាពិសេសគាត់ទទួលបានការសរសើរ យ៉ាងខ្លាំងក្លាពីសំណាក់ លោកព្រាប សុវត្ថិ។

https://www.youtube.com/v/ck9AKhe2qd4

ជុំទី៣ យុវជនខូចចិត្ត៖ យុវជននេះធ្វើអោយកក្រើកទាំងលើឆាក ទាំងក្រោមឆាក គាត់មានភាពជឿជាក់ក្នុងការច្រៀង

https://www.youtube.com/v/nWjX0zkZQeQ

ម៉ៅ ហាជី
ជុំទី១ ច្រៀងបទ រំដួលដងស្ទឹងសង្កែ៖ ដោយគាត់ជាអ្នកខេត្តបាត់ដំបង សំលេងធ្ងន់ពីធម្មជាតិ បច្ចេកទេសច្រៀងខ្លាំង តែសំលេងច្រៀងនៅមិនសូវច្បាស់ល្អ

https://www.youtube.com/v/k49YtOa2_fk

ជុំទី២ ឈឺចាប់បន្តិចម្ដង៖ តែខ្ញុំវិញគឺឈឺចាប់ច្រើនតែម្តង ព្រោះទំរាំតែបានមើល ត្រូវចាំទូរទស្សន៍ហង្សមាស ប្រមូលយកពាណិជ្ជកម្មដែលមានទាំងប៉ុន្មាន មកផ្សាយសឹងទាំងអស់រយៈពេលប្រហែល ១៥នាទី ទើបបានទូរទស្សន៍ហង្សមាសដាច់ចិត្តចាក់ផ្សាយ កម្មវិធីបន្ត។ បទនេះ ហាជីច្រៀងបាន គ្រាន់បើតែមិនជាធ្វើអោយគាត់លេចធ្លោប៉ុន្មានទេ។

https://www.youtube.com/v/7M7pCEZ6oLA

ជុំទី៣ ម៉ាក់ស៊ីនារីថ្មី៖ សុំអោយមេដាយដល់ ហាជី ដែលច្រៀងបទនេះបានល្អមែនទែន គាត់បានបង្ហាញនូវថាមពលពេញលេញ ទាំងការច្រៀងនិងរាំ។

https://www.youtube.com/v/_ZaZqwCqgOM

សៅ ឧត្តម
ឧត្តម ហៀបនឹងធ្លាក់ពីកម្មវិធីចំនួន ២ដងហើយ នៅក្នុងវគ្គ Live Show កន្លងមក ហើយតាមរយៈការសង្កេតរបស់ខ្ញុំ អ្នកគាំទ្ររបស់ឧត្តម ដូចជាមិនសូវ មានខ្លាំងក្លាដូច នី រតនា និងម៉ៅ ហាជី ឡើយ។
ជុំទី១ ច្រៀងបទ សៅ ឧត្តម ដោយគាត់ជាអ្នកខេត្តស្វាយរៀង៖ នៅវគ្គបើកឆាក គាត់ហាក់មានអារម្មណ៍ភ័យ មិនដាក់អារម្មណ៍ចូលក្នុងបទចំរៀង

https://www.youtube.com/v/E2UpPFbEvw4

ជុំទី២ ដល់ពេលវេលាបែកទើបថាបងមិនស័ក្កិសម៖ ចេះកែច្នៃស្ទីលច្រៀង គួរអោយសរសើរ

https://www.youtube.com/v/KxIRDQHXDRA

ជុំទី៣ រាំចង្វាក់ Rock & Roll៖ កាយវិការរស់រវើក និងសប្បាយភ្នែកមើល

https://www.youtube.com/v/EtDEByXOmyc

ជុំទី៤ បេក្ខជនទាំងអស់ច្រៀងបទរបស់ កញ្ញាឱក សុគន្ធកញ្ញា គឺបទ ក្រោកឈរ។​ តើអ្នកចាប់អារម្មណ៍ទេ បទដែលបេក្ខជនបានច្រៀងទាំងប៉ុន្មាន ភាគច្រើនជាបទរបស់ គណកម្មការនេះឯង។ នៅបទចុងក្រោយ ខ្ញុំយល់ថា សៅ ឧត្តម ហាត់ពត់សំលេងច្រៀងបាន គ្រាន់បើជាងគេបំផុត រីឯពីរនាក់ទៀត ហាជី អាចឈ្នះដាច់នី រតនា ដែល រតនាហាក់ដូចជាថមថយនូវ កំលាំងថាមពលបន្តិច។

https://www.youtube.com/v/YFjDwEM1FXo

ទីបំផុតអ្នកដែលជាជ័យលាភីគឺ នី រតនា អាយុ២១ឆ្នាំ មកពីខេត្តកំពង់ធំ។ លទ្ធផលនេះ ចំពោះខ្ញុំគឺអាចទទួលយកបាន ដោយសារតែខ្ញុំបានឃើញ ការខំប្រឹងប្រែងរបស់ រតនា ទាំងការច្រៀង ការសំដែង និងការនិយាយ ដែលគាត់ជាអ្នកហ្វឹកហាត់ដុតខាត់សមត្ថភាព បានរីកចំរើនឈានទៅមុខ លឿនបំផុតក្នុងចំនោមបេក្ខជនទាំងអស់ សូមចូលរួមអបអរសាទរផង  :D :-[ :)