តើអ្នកធ្លាប់ដឹងទេថា ការគេងមិនគ្រប់គ្រាន់អាចបង្ករអោយមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពរាងកាយ សុខភាពផ្លូវចិត្ត រហូតអាចបណ្តាលអោយស្លាប់បាន  :Bouaaaaah:


តាមរយៈវីដេអូជាភាសាអង់គ្លេស ខាងក្រោមនេះបានបង្ហាញប្រាប់ពីការពិសោធន៍អំពីផលប៉ះពាល់ដ៏អាក្រក់ ដែលបណ្តាលមកការអត់ងងុយ ខ្ញុំនិងបកស្រាយអោយមិត្តយល់តាមរយៈភាសាខ្មែរ។

<a href="https://www.youtube.com/v/dqONk48l5vY" target="_blank" class="new_win">https://www.youtube.com/v/dqONk48l5vY</a>

នៅក្នុងឆ្នាំ ១៩៦៥ មានសិស្សវិទ្យាល័យម្នាក់ឈ្មោះ Randy Gardner បានធ្វើការសាកល្បងដោយ មិនចូលដំណេកក្នុងរយៈពេល ២៦៤ ម៉ោងត្រូវនិង ១១ថ្ងៃ។ នៅថ្ងៃទីពីរ ភ្នែកគាត់បានបញ្ឈប់ការផ្តោតអារម្មណ៍ បន្ទាប់មកគាត់បានគាត់ បាត់បង់សមត្ថភាព ក្នុងការកំណត់អត្តសញ្ញាណវត្ថុដោយការប៉ះដោយដៃ។ លុះមកដល់ថ្ងៃទីបី អារម្មណ៍គាត់ឆាប់ប្រែប្រួល និងមិនមានការចុះសំរុងជាមួយ អ្នកដទៃ។ នៅថ្ងៃបញ្ចប់ការសាកល្បង គាត់រឹតតែមានការលំបាកខ្លាំងក្នុងការផ្តោអារម្មណ៍ និងមានបញ្ហាជាមួយការចងចាំរយៈពេលខ្លីរបស់គាត់។ គាត់ចាប់ផ្តើមវង្វេងវង្វាន់ គិតផ្តេសផ្តាសនិងរវើរវាយ។
ទោះបីជា Gardner ជាសះស្បើយឡើងវិញ ដោយមិនមានការប៉ះពាល់ដល់ផ្លូវចិត្ត និងរាងកាយក៏ដោយ តែចំពោះអ្នកខ្លះទៀតវិញ កង្វះខាតនៃការគេងអាចបណ្តាលអោយមាន អតុល្យភាពនៃអ័រម៉ូន ជំងឺផ្សេងៗ ក្នុងករណីធ្ងន់ធ្ងរបំផុត គឺបណ្តាលអោយស្លាប់  :P
តើហេតុអ្វីបានជាយើងត្រូវការគេង? សព្វថ្ងៃនេះ យើងគ្រាន់តែដឹងថា ដំណេកគឺសំខាន់ណាស់សំរាប់យើង។ ខួរក្បាលទទួលសញ្ញាពីរាងកាយ ប្រាប់ថាហត់ និងទទួលពីបរិស្ថានថា មេឃងងឹតនៅខាងក្រៅ។ ការកើនឡើងនៃ សារធាតុគីមីមុខងារជំរុញការគេង ដូចជា Adenosine និង Melatonin ធ្វើប្រតិកម្មអោយយើងងងុយគេងបន្តិចម្តងៗ រហូតដល់គេងលក់ស្កប់ វាថែមទាំង ពន្យឺតល្បឿន ដំណកដង្ហើម ចង្វាក់បេះដូង និងធ្វើអោយសាច់ដុំអ្នកបានសំរាក រាងកាយយើងនិងអាចបំពេញថាមពល ក្នុងការចាប់ផ្តើមដំណើរការសារជាថ្មី នៅថ្ងៃបន្ទាប់។
ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយ ប៉ះពាល់ដល់ការសិក្សា ការចងចាំ អារម្មណ៍ រយៈពេលប្រតិកម្មតប(Reaction time)។ ជួនកាលអាចបណ្តាលអោយ មានការហើមរលាក(Inflammation) រវើរវាយ មានជំងឺលើសឈាម ទឹកនោមផ្អែម និង ភាពលើសទំងន់(Obesity) :pissedoff: :'( :sick: :Oh noes:


នៅក្នុងឆ្នាំ២០១៤ អ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់បានស្លាប់ ដោយសារតែ ជំងឺដាច់សរសៃឈាមខួរក្បាល(Stroke) មូលហេតុដោយគាត់មិនបានគេង អស់រយៈពេល ៤៨ម៉ោងក្នុងបំណងតាមដានការប្រកួត World Cup។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា បើយើងគេងតិចជាង ៦ម៉ោងក្នុងមួយយប់ អាត្រាប្រឈមមុខនិងជំងឺ Stroke នេះ អាចកើនឡើង ៤ក្បៀស៥ដង ប្រៀបធៀបជាមួយអ្នកដែលបាន គេង ៧ទៅ៨ម៉ោងក្នុងមួយយប់  :slow:
មានមនុស្សមួយចំនួនមានជំងឺគេងមិនលក់ ដែលគេហៅថា Fatal familial insomnia អ្នកជំងឺអាចស្លាប់បានប្រសិនបើ មិនមានការព្យាបាលសមស្រប និងទាន់ពេលវេលា។

អ្នកវិទ្យាសាស្រ្តបានផ្តល់ចំលើយនៃសំនួរថា ហេតុអ្វីបានជាយើងត្រូវការដំណេក?
មូលហេតុគឺការប្រមូលផ្តុំនៃ កាកសំនល់ក្នុងខួរក្បាលមនុស្ស ដែលគេហៅថា អនុផល(By-products) រួមបញ្ចូលដោយសារធាតុម៉្យាងឈ្មោះថា Adenosine។ នៅពេល Adenosine កើនឡើងកាន់តែច្រើន វាធ្វើអោយយើងមានអារម្មណ៍ចង់គេង។  សារជាតិកាហ្វេអីុនអាចទប់ស្កាត់និងជំរុះចោល នូវ Adenosine បាន តែមិនអាចទប់ស្កាត់ការកើនឡើង នៃអនុផលផ្សេងទៀត នៅក្នុងខួរក្បាលបានឡើយ។ បន្ទុកដ៏ច្រើនលើសលប់ នេះអាចធ្វើអោយលេចឡើង នូវរោគសញ្ញាអវិជ្ជមានជាច្រើន។



ដូច្នេះតើមានអ្វីកើតឡើងនៅពេលយើងកំពុងគេង?
អ្នកវិទ្យាសាស្រ្តបានរកឃើញថា វត្ថុម៉្យាងឈ្មោះ Glymphatic system គឺជាប្រព័ន្ធលាងសំអាត ដោយប្រើប្រាស់ Cerebrospinal fluid ដើម្បីលាងជំរះអនុផល ដែលកកកុញ នៅចន្លោះកោសិកាខួរក្បាល ដោយមានការចូលរួមផងដែរពីប្រព័ន្ធសំខាន់មួយឈ្មោះថា Lymphatic vessel ក្នុងការបោសំអាតកាកសំណល់ក្នុងខួរក្បាល។



សរុបសេចក្តីមក បើអ្នកយល់ថាគេងតិចទើបមាន ពេលវេលាធ្វើការងារបានច្រើននោះ អ្នកគិតខុសហើយ។ ការគេងបានគ្រប់គ្រាប់ធ្វើអោយខួរក្បាលអ្នក ស្រស់ថ្លា ផលិតភាពការងារអ្នកនឹងឈានទៅមុខលឿន ហើយសំរេចបានក្នុងរយៈពេលខ្លី។

ជាចុងក្រោយសូមអភ័យទោស ដល់មិត្តអ្នកអានផង ប្រសិនបើការបកប្រែពន្យល់មានការឆ្គាំឆ្គង ខ្ញុំរីករាយនិងចាំទទួលមតិយោបល់ពីមិត្តគ្រប់គ្នា។