កាត់បន្ថយការប្រើប្រាស់ចរន្តអគ្គីសនីដោយទូទឹកកកក្រោមដី The Groundfridge

ថ្ងៃនេះខ្ញុំសូមណែនាំអោយអ្នកទាំងអស់គ្នាស្គាល់អំពី ទូទឹកកកក្រោមដីដ៏អស្ចារ្យមួយឈ្មោះថា The Groundfridge ដែលគឺជាបន្ទប់ក្រោមដីដ៏ទំនើប ជាការច្នៃប្រឌិតថ្មីមួយ ដែលមានសមត្ថភាពអាចរក្សាទុក អាហារជាច្រើនមុខ និងភេសជ្ជៈអោយត្រជាក់យ៉ាងស្ថិតស្ថេរ ដោយមិនប្រើប្រាស់ចរន្តអគ្គីសនី។



បន្ទប់នេះមានរាងស្វ៊ែរ និងមានបង្កាន់ដៃ និងជណ្តើរចុះឡើង



វាបានផ្តល់ភាពងាយស្រួលដល់អ្នកដែលមានសួនបន្លែផ្ទាល់ខ្លួន ក្នុងការស្តុកទុកផលិតផលមិនអោយខូច វាក៏មានអត្ថប្រយោជន៍ចំពោះអ្នកដែលនិយម ទិញបន្លែផ្លែឈើច្រើនមកស្តុកទុក ប្រើប្រាស់ជាប្រចាំ។

នេះជាទិដ្ឋភាពមើលពីលើ



នេះជាទិដ្ឋភាពមើលពីក្នុងបន្ទប់ក្រោមដី



ភាពត្រជាក់ក្នុងបន្ទប់ក្រោមដីនេះ ផ្តល់ដោយទឹកក្រោមដី ដែលអាចរក្សាសីតុណ្ហភាព ប្រមាណ ១២ អង្សារជាសីតុណ្ហភាពសមស្របបំផុតសម្រាប់ការថែរក្សាបន្លែផ្លែឈើ ស្រា និងឈីស(cheese) អោយនៅស្រស់។





សូម្បីតែនៅវាលខ្សាច់ក៏អ្នកអាចដំឡើងវាបានយ៉ាងងាយ



ការតំឡើងបន្ទប់ក្រោមដីនេះ មានលក្ខណៈងាយស្រួល និងរហ័ស។ តាមរយៈរូបភាពខាងក្រោម បានបង្ហាញថាវាមាន៖
- ចំណុះផ្ទុកដល់ទៅ ៣០០០លីត្រ
- ទំហំធំប្រហែលទៅនិងទូទឹកកកចំនួន ២០គ្រឿង
- ផ្ទុកអាហារបានទំងន់ដល់ទៅ ៥០០គីឡូក្រាម
- គ្រប់គ្រាន់ក្នុងការស្តុកអាហារបាន ៣៥០ពេល និងចិញ្ចឹមបាន ៥គ្រួសារ
- អាចផ្ទុកផលិតផលទទួលបានពីផ្ទៃដីសួនបន្លែប្រមាណ ២៥០ម៉ែត្រការេ




សរុបសេចក្តីមក ការច្នៃប្រឌិតដ៏វៃឆ្លាតនេះ មិនត្រឹមតែអាចសន្សំសំចៃពេលវេលា និងថវិការដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងអាចស្រោចស្រង់បរិស្ថាន ដោយការកាត់បន្ថយបំរើបំរាស់អគ្គីសនីទៀតផង។

អានមកពី Link នេះ
  • Amazon


គួរអោយចាប់អារម្មណ៍ និងអរគុណដែលបានចែករំលែកអត្ថបទនេះ  :)

ឆ្លើយតប