អាថ៌កំបាំងនៃជីវិតរបស់សត្វចិញ្ចឹម The Secret Life of Pets ដែលត្រៀមចាក់បញ្ចាំងនៅឆ្នាំ២០១៦

Illumination Entertainment របស់ប្រទេសអាមេរិក បានផលិតភាពយន្តគំនូរជីវចលដ៏កំប្លែងមួយឈ្មោះថា The Secret Life of Pets ដែលប្រែថា អាថ៌កំបាំងនៃជីវិតរបស់សត្វចិញ្ចឹម និងមានគំរោងដាក់បញ្ចាំង នៅរោងភាពយន្តនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។


អ្នកមានធ្លាប់ឆ្ងល់ទេថានៅពេលដែល អ្នកមិននៅផ្ទះម្តងៗ តើសត្វចិញ្ចឹមអ្នកធ្វើអ្វីខ្លះទៅ? ភាពយន្តនេះនឹងបរិយាយអោយអ្នកបានដឹង អំពីជីវិតរបស់ពួកគេ។
ឈុតវីដេអូខ្លីនៃភាពយន្តនេះ នឹងបង្ហាញខ្លីៗអំពីសកម្មភាពប្លែកៗ ដែលមនុស្សយើងនឹកស្មានមិនដល់ របស់សត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា ចាប ជាដើម នៅពេលដែលម្ចាស់របស់ពួកគេ មិននៅផ្ទះ។

<a href="https://www.youtube.com/v/i-80SGWfEjM" target="_blank" class="new_win">https://www.youtube.com/v/i-80SGWfEjM</a>

សូមជួបជាមិត្តតួអង្គសំខាន់ៗ និងអត្តចរិករបស់ពួកគេក្នុងរឿងមានដូចជា៖
មេកស៍ Max ទំរើស គិតតែខ្លួនឯង


ហ្គីតចិត Giget រឹងរូស


ក្លូអុី Chloe ចូលចិត្តញុាំ ខ្ជិល មិនខ្ចីរវល់ពីមនុស្ស


មេល Mel ព្រាននារី រាងឡប់ៗបន្តិច


ដូក Duke ខ្ជីខ្ជា


ស្នូលបល Snowball គួរអោយស្រលាញ់ តែចូលចិត្តចងគំនុំ


តួផ្សេងៗទៀតក្នុងរឿង






ខ្លីៗអំពីសាច់រឿង៖
ភាពយន្តនេះផ្តោតសំខាន់ ទៅលើសុនខមួយក្បាលឈ្មោះ មេកស៍ (Max) រស់នៅ Manhattan ជាមួយម្ចាស់ឈ្មោះ Katie។ មួយថ្ងៃៗ មេកស៍អង្គុយតែនៅមុខទ្វាររង់ចាំម្ចាស់គេ ត្រឡប់មកពីធ្វើការវិញ ក្រោយមកជីវិត មេកស៍ ចាប់ផ្តើមមានបំលាស់ប្តូរ ដោយសារតែម្ចាស់គេ នាំយកឆ្កែមួយទៀតគឺ ដូក (Duke) មកចិញ្ចឹមបន្ថែម។ សុនខទាំងពីរក្បាលមិនចុះសំរុងនិងគ្នាឡើយ តែពួកគេចុងក្រោយត្រូវចាប់ដៃគ្នាដើម្បី ទប់ស្កាត់ផែនការរបស់ទន្សាយមួយក្បាល ដែលមានបំនងអាក្រក់ទៅលើ សត្វចិញ្ចឹមទាំងអស់និងម្ចាស់របស់ពួកគេ។
សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា បើអ្នកចាប់អារម្មណ៍  :D

គួរអោយស្រឡាញ់ទាំងអស់គ្នា!!  :-[
  • Amazon


ឆ្លើយតប