សួស្តីមិត្តទាំងអស់ ថ្ងៃនេះខ្ញុំសូមលើកយក វីដេអូមួយរបស់ TED-Ed ដែលនិយាយទាក់ទងទៅនឹង អត្ថន័យរបស់ធាតុ yin និង yang ក្នុងសាសនាតៅមកបកស្រាយ ជាភាសាខ្មែរអោយ មិត្តគ្រប់បានស្គាល់ដែរ ខ្ញុំក៏បានភ្ជាប់វីដេអូនេះនៅខាងក្រោមដែរ តែវាជាភាសាអង់គ្លេស៖

<a href="https://www.youtube.com/v/ezmR9Attpyc" target="_blank" class="new_win">https://www.youtube.com/v/ezmR9Attpyc</a>

ខ្ញុំជឿថាមិត្តប្រាកដជាធ្លាប់ឃើញ នូវរូបសញ្ញាដូចខាងក្រោមនេះហើយ នៅតាមរយៈរឿងភាគចិនបុរាណ រូបសាក់ និងនៅលើយ័ន្តចិនផងដែរ។



តែភាគច្រើនយើងទាំងអស់គ្នា ប្រហែលជាមិនស្គាល់ឈ្មោះ និងមិនយល់ពីអត្ថន័យរបស់និមិត្តសញ្ញានេះឡើយ។ សញ្ញានេះគេហៅថាធាតុ yin និង yang ដែល yin គឺជាគំនួចព៌ណខ្មៅ និង yang គឺជាគំនួចព៌ណស ហើយផ្នែកនីមួយៗ មានចំនុចមួយដែលមានព៌ណបញ្ច្រាសគ្នា គឺ ផ្នែកខ្មៅមានចំនុចស រីឯផ្នែកសមានចំនុចខ្មៅ។ សញ្ញានេះបានបង្ហាញប្រាប់ថា អ្វីៗគ្រប់យ៉ាងសុទ្ធតែផ្ទុកនូវគ្រាប់ពូជនៃភាពផ្ទុយគ្នាជានិច្ច (Everything contains the seed of its opposite)។
សាសនាតៅ មានជំនឿថា ពិភពលោកយើងនេះ បានកកើតអំពី ថាមពល រំញ័រ និងបញ្ហា ដែលប្រព្រឹត្ដទៅខុសគ្នាក្នុងបរិបទខុសគ្នា។ វត្ថុអ្វីមួយត្រូវបានចាត់ទុកថា yin ឬ yang គឺអាស្រ័យទៅលើកត្តាជាច្រើនយ៉ាង ឧទាហរណ៍៖
១. ស្រូវដែលកំពុងរីកលូតលាស់គឺ yang រីឯស្រូវទុំគឺ yin



២. កំពូលរលកគឺ yang ចន្លោះកណ្តាលនៃរលកពីរគឺ yin



៣. ភូមិដ្ឋានដែលនៅចំហៀងមានពន្លឺថ្ងៃនៃជ្រលងភ្នំ ក្នុងប្រទេសចិន ត្រូវបានគេដាក់ឈ្មោះដូចជា ទីក្រុងលួយ៉ាង LuoYang (洛阳市) និង ទីរួមខេត្តសីុយ៉ាង XiYang(西阳镇) រីឯភូមិដ្ឋានដែលនៅចំហៀងងងឹតវិញ គឺនៅតាមទន្លេយ៉ាងសេ(长江) គេបានអោយឈ្មោះថា ទីក្រុងជៀងយិន(江阴市)។



៤. ឈ្នាន់ហ្វ្រាំងគឺ yin ឈ្នាន់ឧស្ម័នគឺ yang



៥. សំបកស៊ុតគឺ yang ស៊ុតខាងក្នុងគឺ yin



៦. កាំរស្មីព្រះអាទិត្យគឺ yang បើប្រៀបធៀបទៅនឹងស្រមោល



៧. អ្នកគប់បាល់គឺ yang អ្នកទទួលបាល់គឺ yin (yang ជាអ្នកធ្វើអំពើ yinជាអ្នករងអំពើ និងបញ្ចប់អំពើ)
៨. Yin គឺជាផ្ទៃខាងក្នុងនៃពែង ឯ yang គឺជាពែង
៩. កំដៅនៃកាហ្វេគឺ yang ចំណែកឯព៌ណខ្មៅនៃកាហ្វេគឺ yin



១០. Yin តំណាងអោយស្ត្រីដែលមានចំនុចសជាបុរស និង yang តំណាងអោយបុរសហើយមានចំនុចខ្មៅជាស្រ្តី



១១. ទឹកដែលហូរយ៉ាងស្ងប់ស្ងាត់នៅក្នុងទន្លេគឺ yin តែពេលវាហូរធ្លាក់ជាទឹកជ្រោះ វាប្រែក្លាយជា yang វិញ។

សាសនាតៅបានបង្រៀនថា ការរស់នៅក្នុងភាពសុខដុមរមនា គឺមនុស្ស មិនមានការប្រយុទ្ធប្រឆាំង ទៅនឹងលំហូរធម្មជាតិរបស់សកលលោក គឺដូចជាបន្ថែមការត្រង់ត្រាប់ស្តាប់អោយបានច្រើន កាត់បន្ថយការឈ្លោះប្រកែកគ្នា និង ទទួលស្គាល់ហើយរស់នៅជាមួយខ្លួនអ្នក ពិតប្រាកដ។
Yin yang បានបង្ហាញអោយយើងដឹងនូវអ្វីៗគ្រប់យ៉ាងត្រូវតែមានតុល្យភាព។ អតុល្យភាពនៃធម្មជាតិអាចបណ្តាលអោយ មានទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។ អតុល្យភាពរវាងការងារ និងគ្រួសារអាចធ្វើអោយគ្រួសារបែកបាក់ មានជំលោះទាស់ទែងគ្នា។ ចំនែកឯអតុល្យភាពរវាងការសិក្សា និងការកំសាន្តវិញ អាចប៉ះពាល់ដល់លទ្ធផលនៃការសិក្សា។ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ចូរយើងម្នាក់ៗ ធ្វើអ្វីៗអោយមានតុល្យភាព ត្រូវរៀនអំពីធាតុ yin និង yang  :D