ដោយយើងយល់ថា          ប្រុសស្រីគ្រប់គ្នា
ម្នាក់មានភ្នែកពីរ               បើចងក្រឡេក
អោយឃើញសព្វទី           ត្រូវចេះរកស៊ី
​​​​​​             ដូរភ្នែកគ្នាពាក់។     

សៀវភៅនេះជាបណ្តុំកំណាព្យដែលតែងដោយសិស្សថ្នាក់ទី ២ វិទ្យាល័យ ស៊ីសុវ័ត្ត ក្នុងកំឡុងឆ្នាំ ១៩៥៤ ១៩៥៥ ដែលជាកូនសិស្សលោក កេង វ៉ាន់សាក់។ លោក កេង វ៉ាន់សាក់ បានខិតខំរក្សាកំណាព្យទាំងនេះរហូតដល់ឆ្នាំ ១៩៩១ ទើបបានបោះផ្សាយ។ ក្នុងសៀវភៅដ៍ស្តើងនេះ មានកំណាព្យទាំងអស់ ៤៦ ដែលបានដែលតែងឡើង ពាក់ពន្ធ័នឹង វឿងរ៉ាវ និង បញ្ហាផ្សេងៗដែលសិស្សជួបប្រទះក្នុងជីវិតប្រចាំថ្ងៃរបស់គេ។

វាជាសៀវភៅដែលខ្លីខ្លឹម មិនពិបាកអាន ដែលមានបង្កប់នូវតំលៃដ៍ធំមួយ គឹ ការផ្លាស់ប្តួ និងចែករំឡែក នូវបទពិសោធ ដែលជា ពត៌មាន ចំនេះ រឺ គំនិត គ្នាទៅវិញទៅមក ដែលពេលនោះ លោក កេង វ៉ាន់សាក់បានបណ្តុះក្នុងចំណោមសិស្សគាត់។

មានកំណាព្យមួយចំនួនក្នុងសៀវភៅនេះដែលខ្ញុំពេញចិត្ត មានដូចជា កំណាព្យ ចិនឈឺពោះ, កំណាព្យ ជិតភ្លៀង, កំណាព្យ ម៉េចមិនពូកែទៀតទៅ?, កំណាព្យ ក្មេងជូតស្បែកជើងជាដើម ។ល។
អ្នកអាចរកទិញសៀវភៅនេះ នៅតាម​បណ្តាគារ នានាបាន។