ផ្កាសាគូរ៉ាគឺជាផ្កាពិសេសតំណាងអោយប្រទេសជប៉ុន។ ប្រជាជនជប៉ុនតែងឆ្លៀតពេលទំនេរពីការងារដើម្បីជួបជុំគ្នាញុាំអាហារនិងជជែកគ្នាលេងនៅក្នុងសួនដែលពោរពេញដោយផ្កាសាគូរ៉ា។ ផ្កាសាគូរ៉ាមានសោភ័ណ្ឌភាពស្អាតស្រស់បំព្រង។ ប្រជាជនតែងតែតាមដានការព្យាករណ៏អំពីពេលវេលារីកនៃផ្កាសាគូរ៉ាតាមទូរទស្សន៍ដើម្បីរៀបចំគំរោងទៅលេងសួនក្នុងពេលសាគូរ៉ាកំពុងពេញរីក។ ដូចគ្នាដែរ ឆ្នាំនេះការព្យាករណ៍បានអោយដឹងថាផ្កាសាគូរ៉ានឹងចាប់ផ្តើមរីកស្គុសស្គាយនៅទីក្រុងតូក្យូចាប់ពីចុងខែ៣ រហូតដល់ដើមខែ៤។ ពេលវេលារីកនៃផ្កាសាគូរ៉ាអាចខុសគ្នាបន្តិចបន្តួចទៅតាមតំបន់។ ជាធម្មតា នៅទីក្រុងអូសាកាដែលមានសិតុណ្ហភាពខ្ពស់ជាងទីក្រុងតូក្យូបនិ្តច ផ្កាសាគូរ៉ាចាប់ផ្តើមរីកលឿន។ ចំនែកនៅតំបន់ហុកកៃដូ ដែលជាកោះមានសីតុណ្ហភាពទាបជាងគេ អាចពន្យាពេលនៃការចាប់ផ្តើមរីករបស់ផ្កាសាគូរ៉ារហូតដល់ពាក់កណ្តាលខែមេសា។ ភ្ញៀវទេសចរដែលចង់មកលេងប្រទេសជប៉ុន ពិតជានឹងប្លែកភ្នែកដោយឃើញផ្កាសាគូរ៉ារីកពេញក្នុងសួន។ សំគាល់៖ បើអ្នកឃើញប្រជាជនជប៉ុនខ្លះដែលពាក់ម៉ាសនៅក្នុងរដូវនេះ សូមកុំគិតថាពួកគាត់កំពុងផ្តាសាយអោយសោះ គឺពួកគាត់មានរោគប្រតិកម្មនឹងលំអងផ្កាទេ។

http://asia.nikkei.com/Japan-Update/Sakura-to-hit-Tokyo-March-26?n_cid=NARAN012