ក្រោយពេលចំអិនអាហារដែលប្រើប្រេងឬខ្លាញ់ច្រើន ដូចជាបំពងឬចៀន អ្នកប្រហែលជាមិនដឹងថាត្រូវរក្សាប្រេងឬខ្លាញ់សល់នោះបែបណាអោយបានត្រឹមត្រូវ។ ហេតុអ្វីត្រូវរក្សាប្រេងឬខ្លាញ់អោយបានត្រឹមត្រូវ? ប្រេងឬខ្លាញ់អាចមានប្រតិកម្មជាមួយនឹងអុកស៊ីសែននៅក្នុងខ្យល់ ទៅជាសារធាតុដែលអាចប៉ះពាល់ដល់សុខភាពនៅពេលយើងបរិភោគវាចូលទៅក្នុងខ្លួន។ ដូច្នេះ ការរក្សាទុកប្រេងឬខ្លាញ់កុំអោយប៉ះនឹងខ្យល់ច្រើនឬយូរ ជាការចាំបាច់។ វិធីនៃការរក្សាទុកប្រេងឬខ្លាញ់អោយបានត្រឺមត្រូវមាន៖
១ ទុកប្រេងឬខ្លាញ់ដែលកំពុងក្តៅខ្លាំងអោយចុះកំដៅល្មមជាមុនសិន។
២ ច្រោះយកកំទេចម្ហូបដែលនៅសល់ក្នុងប្រេងឬខ្លាញ់ដោយប្រើស្បៃស្តើងចេញ ដោយច្រោះចូលទៅក្នុងកែវដែលមានមាត់រៀងតូចនិងមានឆ្នុកឬគំរបបិតជិត។ 
៣ រក្សាទុកកែវដែលដាក់ខ្លាញ់នោះនៅទីងងឹតនិងត្រជាក់ធម្មតា។ ចៀសវាងកន្លែងដែលក្តៅ។
៤ ប្រេងឬខ្លាញ់ដែលរក្សាទុកបែបនេះ អាចប្រើប្រាស់បានពី៣ទៅ៤ដង។ អ្នកគួរតែឈប់ប្រើប្រេងឬខ្លាញ់នោះ នៅពេលវាមានពពុះមិនបាត់ ឬឡើងខ្មៅ ឬមានក្លិនមិនល្អ ឬម្ហូបដែលឆ្អិនឡើងខុសប្លែកពីធម្មតា។
សុខភាពអ្នកពិតជាសំខាន់ណាស់។ ដូច្នេះ ការចំអិនម្ហូបដោយប្រើប្រេងឬខ្លាញ់ដែលល្អគឺជាកត្តាសំខាន់មួយ។