តើអ្នកអាចជួយក្រពះអ្នកក្នុងការរំលាយអាហារដោយរបៀបណា?

      អាហារដែលយើងបរិភោគចូលទៅក្នុងក្រពះ ត្រូវការការរំលាយពីក្រពះមុនពេលដែលវាអាចស្រូបចូលទៅជាជីវជាតិសំរាប់រាងកាយ។ ចូរអ្នកស្រមៃមើលថាតើដើម្បីរំលាយសាច់មួយដុំ តើក្រពះត្រូវបញ្ចេញជាតិអាស៊ីតប៉ុន្មាន ត្រូវខំប្រឹងកិនដោយកំលាំងប៉ុណ្ណា ទើបអាចធ្វើអោយសាច់មួយដុំនោះរលាយក្លាយទៅជាចំនែកតូចៗបាន? វាជាការងារជាទម្ងន់របស់ក្រពះ ប្រសិនបើយើងបរិភោគអាហារដែលពិបាកនឹងរំលាយ ឬបរិភោគច្រើន។ តើអ្នកអាចជួយក្រពះរបស់អ្នកក្នុងការរំលាយអាហារដោយរបៀបណា?
       ការកាត់បន្ថយការបរិភោគអាហារដែលពិបាកក្នុងការរំលាយ ជាការបន្ថយបន្ទុករបស់ក្រពះអ្នកបានមួយចំនែក។ អាហារដែលពិបាកក្នុងការរំលាយមាន៖
- ប្រភេទសាច់
- អាហារខ្លាញ់ច្រើនដោយការបំពង
- អាហារប្រើម្សៅច្រើន ដូចជា នំឃុកឃី នំប័ុន ភីហ្សា។ល។
- ទឹកដោះគោ និង អាហារធ្វើពីទឺកដោះគោ មានដូចជា ឈីស បឺរ ម៉ាហ្ការីន ។ល។
- អាហារដែលមានជាតិស្ករច្រើនដូចជាបង្អែម ការ៉េម សូកូឡា។ល។
       ម៉្យាងទៀត អ្នកអាចជួយក្រពះអ្នកតាមរយៈរបៀបនៃការបរិភោគអាហាររបស់អ្នក គឺអ្នកត្រូវបរិភោគអោយបានយឺត និង ទំពារអោយបានយូរ។ ចូរអ្នកទំពារអាហារអោយបាន៣០ដង ហើយប្រើរយៈពេល៥នាទីសំរាប់អាហារមួយម៉ាត់។
       បើអ្នកចូលចិត្តញុំាផ្លែឈើ ចូរញុំាផ្លែឈើមុនពេលបាយ ព្រោះអង់ស៊ីមនៅក្នុងផ្លែឈើនឹងជួយក្នុងការរំលាយអាហារផងដែរ។ បើអ្នកមានបញ្ហាទល់លាមក ការបរិភោគផ្លែប៉ោមឬផ្លែសារី មុនពេលញុំាអាហារ អាចជួយបំបាត់បញ្ហាទល់លាមកបាន។

សុទ្ធតែអាហារឆ្ងាញ់ៗ ពិបាកទប់ចិត្តណាស់

ឆ្លើយតប