តម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាពនៃការចេញលិខិតបញ្ជាក់ផ្សេងៗរបស់រដ្ឋបាលសង្កាត់

ថ្ងៃមុនខ្ញុំបានទៅដាក់ពាក្យ សុំចុះសំបុត្រអាពាហ៍ពិពាហ៍ នៅឯសង្កាត់ ឆ្លៀតពេលអង្គុយចាំដាក់ពាក្យ ខ្ញុំក៏បានថតទុកតារាងតំលៃ នៃការសុំធ្វើបែបបទនានា មកចែកជូនបងប្អូនយើងមើលទុកជាព៌តមាន។



រូបភាពមិនសូវជាច្បាស់ប៉ុន្មានទេ ខ្ញុំនឹងរៀបចំតារាងឡើងវិញដូចខាងក្រោមនេះ៖
ការងារអត្រនុកូលដ្ឋាន៖

ល.របរិយាយតម្លៃសេវា
(រៀល)
រយៈពេលផ្តល់សេវា
(ថ្ងៃធ្វើការ)
សុពលភាពចំនួន
០១សំបុត្រកំណើតមិនយកកម្រៃ៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០២សំបុត្របញ្ជាក់កំណើត10000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៣សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់កំណើត3000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៤ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍3000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៥សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរ ជាមួយខ្មែរ)15000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៦សំបុត្រអាពាហ៍ពិពាហ៍ (ជនបរទេស ជាមួយខ្មែរ)30000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៧សេចក្តីចម្លងសំបុត្ររអាពាហ៍ពិពាហ៍3000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៨សំបុត្រមរណភាព (ក្នុងរយៈពេល ១៥ថ្ងៃ)មិនយកកម្រៃ៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៩មរណភាព (ហួសរយៈពេល ១៥ថ្ងៃ)3000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
១០សេចក្តីចម្លងសបុត្រមរណភាព2000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក

ការចេញលិខិតបញ្ជាក់ផ្សេងៗរបស់រដ្ឋបាលសង្កាត់៖

ល.របរិយាយតម្លៃសេវា
(រៀល)
រយៈពេលផ្តល់សេវា
(ថ្ងៃធ្វើការ)
សុពលភាពចំនួន
០១លិខិតបញ្ជាក់នៅលីវ ម៉េម៉ាយ ឬពោះម៉ាយ5000៣ ថ្ងៃ៣ ខែ១ សន្លឹក
០២លិខិតបញ្ជាក់ទីលំនៅ4000៣ ថ្ងៃ៣ ខែ១ សន្លឹក
០៣លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់4000៣ ថ្ងៃចប់កិច្ចសន្យា១ ច្បាប់
០៤លិខិតបញ្ជាក់ពីប្រវត្តិដីធ្លី10000៧ ថ្ងៃអចិន្ត្រៃយ៍១ ច្បាប់
០៥លិខិតបញ្ជាក់ទាយាទ5000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក
០៦លិខិតបញ្ជាក់កិរិយាមាយាទ5000៣ ថ្ងៃ៣ ខែ១ សន្លឹក
០៧លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប5000៣ ថ្ងៃ៣ ខែ១ សន្លឹក
០៨លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ ០១ក្បាល3000៣ ថ្ងៃ១ លើក១ សន្លឹក
០៩លិខិតបញ្ជាក់បណ្តាញអគ្គិសនី5000៧ ថ្ងៃ១ លើក១ សន្លឹក
១០លិខិតបញ្ជាក់បណ្តាញទឹកស្អាត5000៧ ថ្ងៃ១ លើក១ សន្លឹក
១១លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ10000៣ ថ្ងៃចប់កិច្ចសន្យា១ សន្លឹក
១២លិខិតបញ្ជាក់ផ្ទះជួល បន្ទប់ស្នាក់នៅ5000៧ ថ្ងៃ១​ ឆ្នាំ១ ច្បាប់
១៣លិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗ5000៣ ថ្ងៃអចិន្ត្រៃយ៍១ សន្លឹក (មិនច្បាស់)

ការចុះសំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរ ជាមួយខ្មែរ) ត្រូវការចំនាយអស់ ១៥០០០រៀល បានតែមួយសន្លឹកប៉ុណ្ណោះ ជាច្បាប់ដើម ប្រសិនបើយើងចង់បានជាច្បាប់ថតចម្លងដែលមានការបោះត្រាបញ្ជាក់ទទួលស្គាល់ ដើម្បីប្រើប្រាស់ បន្ថែមទៀតនោះ គឺត្រូវបង់ ក្នុងមួយសន្លឹកតំលៃ ៣០០០ រៀល។ ខ្ញុំស្នាក់នៅសង្កាត់អូរឬស្សីទី២ តែមិនដឹងថាពីសង្កាត់មួយទៅសង្កាត់មួយទៀត តំលៃអាចខុសគ្នាដែរទេ បើបានដឹងសូមជួយផុសចែកគ្នាមើលផង។
  • Amazon


ពិតជាល្អណាស់ សូមអរគុណសម្រាប់ការចែករំលែក។​  :D :D

ពិតជាល្អណាស់ សូមអរគុណសម្រាប់ការចែករំលែក។​  :D :D
ដោយក្តីរីករាយបំផុត​   :)
សូមឆ្លៀតពេលនិយាយរឿងមួយអំពីមន្ត្រីនៅទីស្នាក់ការនោះ គឺជារឿងគួរអោយក្តៅក្រហាយមែនទែន គឺថានៅពេលប្អូនប្រុសខ្ញុំទៅដាក់ពាក្យសុំចូលធ្វើការនៅក្រុមហ៊ុនមួយ ក្រុមហ៊ុននោះបានអោយប្អូនប្រុសខ្ញុំទៅទីស្នាក់ការឃុំសង្កាត់ដើម្បីសុំលិខិតបញ្ជាក់កិរិយាមាយាទ (ពេលលឺប្អូនប្រុសខ្ញុំប្រាប់ ខ្ញុំនឹកហួសចិត្តភ្លាម គឺខ្ញុំមិនដែលដឹងសោះថាមានលិខិតបែបនោះសោះឡើយ ក៏មិនដឹងថាការបញ្ជាក់នោះមានផលប្រយោជន៍អ្វីដែរ)។ បញ្ហាគឺមន្ត្រីដែលទទួលខុសត្រូវលើការបញ្ជាក់លិខិតនោះមិនគោរពម៉ោងពេលធ្វើការទាល់តែសោះ តែងតែមិននៅកន្លែងធ្វើការ ប្អូនប្រុសខ្ញុំបានណាត់មន្ត្រីនោះម្តងហើយម្តងទៀត ពេលទៅដល់កន្លែងគឺគាត់ស្រាប់តែមិននៅ រហូតដល់ទៅជាង១០ដង ទើបបានជួបមន្ត្រីនោះ ទង្វើរបស់គាត់គឺមិនសាកសមជាមន្ត្រីរាជការទាល់តែសោះ  :yush:
  • Amazon


ឆ្លើយតប