ជំរាបសូរមិត្តទាំងអស់គ្នា!
នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៥ នេះ ព្រីត្តការណ៍កីឡាដ៍ធំប្រចាំសតវត្ស នឹងត្រូវចានរៀបចំឡើង គឺ ការប្រកួតប្រដាល់សកលអាជីព រវាង Floyd Mayweather នឹង Manny Pacquiao។

ប្រវិត្តិសង្ខេបរបស់កីឡាករទាំងពីរ
មុនការប្រកួតរវាង ស្តេចប្រដាល់ទាំងពីរ មានការវិភាគ និង ទស្សន៍ទាយជាច្រើនពីមជ្ឍដ្ឋាននានា។
សំរាប់ខ្ញុំ ខ្ញុំគិតថាកីឡាករ Manny Pacquiao នឹងយកឈ្នះ Mayweather បាន ដោយសារសម្ថភាពបីយ៉ាងរបស់ Manny Pacquiao:
១. ល្បឿនដៃ៖ Manny មានល្បឿនដៃលឿន អាចវ៉ៃសំរុកជាប់(Combination) បានច្រើន ដែលវាជាកត្តាសំខាន់មួយអាចអោយគាត់ ឈ្នះពិន្ទុ សំរាប់ទឹកនីមួយៗ
២. បំលាស់ទីលឿន៖ គាត់មានល្បឿនជើងរហ័ស ផ្លាស់ទីលឿន(a lot of movements) ដែសអាចជាឧបសគ្គមួយសំរាប់ Mayweather ក្នុងការវាយបក
៣. មួយដៃសន្លប់(one punch knock out power)៖ កន្តាប់ដៃដ៍ធ្ងន់របស់គាត់ធ្លាប់វាយគួរប្រកួតរបស់គាត់ជាច្រើនដងរួចមកហើយ
នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុុំប៉ុណ្ណោះ លទ្ឋផលយ៉ាងណានោះ យើងរង់ចាំមើលការប្រកួតទាំងអស់គ្នា។ តែមុននឹងដល់ការប្រកួត បើអ្នកទាំងអស់គ្នាមានយោបល់យ៉ាងណា សូមប្រតិកម្មនៅ ប្រអប់ comment ខាងក្រោម។