លិខិតឆ្លងដែន (Passport) គឺជាអ្វី? មានប៉ុន្មានប្រភេទ?

សួស្តី! សមាជិកខ្មែរឌីសកាសសិន....តើអ្នកទាំងអស់គ្នាដឹងពីនិយមន័យរបស់ "លិខិតឆ្លងដែន" ទេ?  ហើយលិខិតឆ្លងដែនប្រទេសកម្ពុជាយើងមានប៉ុន្មានប្រភេទ?
ខ្ញុំធ្លាប់អានឯកសារមួយ (មិនចាំប្រភព) គេថាៈ
លិខិតឆ្លងដែនគឺជា ឯកសារសំគាល់ខ្លួនដែលរដ្ឋាភិបាលរបស់ប្រទេសណាមួយចេញឱ្យប្រជាជន ឬប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្ហាញ ឬសំគាល់ខ្លួននៅពេលដែលធ្វើដំណើរទៅបរទេស។
??? សូមអ្នកទាំងអស់គ្នាជួយផ្តល់ចំណេះដឹងបន្ថែមផង។ អរគុណ!!...​  ::)

លិខិតឆ្លងដែន​(Passport) មានច្រើនប្រភេទ តែប្រភេទដែលប្រើជាទូទៅមានបីសំខាន់ៗ៖
១. ប្រភេទធម្មតា (Normal Passport): សំរាប់ជនទូទៅ
២. ប្រភេទ Service passport: សំរាប់មន្ត្រីរាជការ
៣​​.​ ប្រភេទ​ ការទូត​ (Diplomatic Passport): សំរាប់មន្ត្រីការទូតធ្វើការនៅក្រៅប្រទេស រឺ បុគ្គលដែលត្រូវបំពេញបេសកកម្មការទូតក្រៅប្រទេស

សូមអរគុណ......
  • Nutrino


អរគុណ!! Nutrino
  ;D​  :D :D :D

លិខិតឆ្លងដែនគឺជា វិញ្ញាបនប័ត្រផ្លូវច្បាប់មួយ ដែលចេញដោយប្រទេសកំណើតរបស់ខ្លួន ដើម្បីផ្តល់ជាអត្តសញ្ញាណ និងសញ្ជាតិនៅពេលឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេសមួយផ្សេងទៀត គឺសម្រាប់ការធ្វើដំណើរ ការងារ និងការស្នាក់នៅក្រៅប្រទេស។ តាមពិតពាក្យ "លិខិតឆ្លងដែន" នៅក្នុងភាសាអង់គ្លេស មានន័យថា ការឆ្លងកាត់ច្រក (The pass of a port)។ និយមន័យផ្សេងទៀតថា លិខិតឆ្លងដែន គឺជាភស្តុតាង សម្រាប់ប្រជាពលរដ្ឋចូលឆ្លងកាត់ ច្រកអន្តរជាតិនៃបណ្តាប្រទេសទាំងអស់។ មានប្រទេសខ្លះ ជំនួសលិខិតឆ្លងដែនដោយ លិខិតព័ត៌មានបញ្ជាក់អត្តសញ្ញាណទូទៅ (General credentials)។

នាពេលបច្ចុប្បន្ននេះ លិខិតឆ្លងដែននៃប្រទេសភាគច្រើននៅក្នុងពិភពលោក ជាទូទៅត្រូវបានបែងចែកជាបីប្រភេទគឺ: ការទូត(Diplomatic), ផ្លូវការឬមន្ត្រី(Service/official) និងធម្មតា(Regular)។ ប្រទេសមួយចំនួន បានកំនត់ប្រភេទលិខិតឆ្លងតែមួយគត់ (ដូចជាចក្រភពអង់គ្លេស) រីឯប្រទេសមួយចំនួនទៀត បែងចែកលិខិតឆ្លងដែនជាពីរប្រភេទ (ដូចជាប្រទេសឥណ្ឌា ប៉ាគីស្ថានជាដើម)។ ប៉ុន្តែក៏មានបណ្តាប្រទេសខ្លះទៀត ដែលបែងចែកលិខិតឆ្លងដែនជាបួន ឬប្រាំប្រភេទ (ដូចជានៅសហរដ្ឋអាមេរិក បារាំងជាដើម) ។
via TravelChinaGuide.com

ឆ្លើយតប