ខ្ញុំអាយុ ២៤​ ឆ្នាំហើយ កំពុងរៀននៅមហាវិទ្យាល័យ ជារឿយៗតែងតែគិតថាជីវិតខ្ញុំមានតែបរាជ័យ ហើយបាត់បង់កំលាំងចិត្តជាខ្លាំង តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីអោយមានសុទិដ្ឋិនិយមក្នុងជិវិតឡើងវិញ?

ជំរាបសួរ សមាជិក ខ្មែរឌីសកាសិន និង មិត្តអ្នកអានទាំងអស់!
ខ្ញុំគិតថា ទាំងខ្ញុំទាំងយុវវ័យផ្សេងទៀតច្បាស់ជា ធ្លាប់មានបទពិសោធន៍របៀបនេះ សង្ឈឹមថានឺងបាន​ដំបូន្មានខ្លះៗសំរាប់ពិចារណា។
  • Dara


ចង់ឱ្យ​ Dara មើលអត្ថន័យ និងរូបភាពខាងក្រោមនេះ រួចគិតតាមវា....
គ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែយើងយកការបរាជ័យមកធ្វើជាបទពិសោធន៍នាំយើងទៅរកភាពជោគជ័យ វាអាចជារបកគំហើញថ្មីក៏អាចថាបាន

តើនរណាដែលមិនធ្លាប់ជួបការបរាជ័យនោះ?!! បើជីវិតគ្មានការបរាជ័យទេ ក៏យើងមិនអាចមានជ័យជំនះដែរ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក អ្នកដែលជោគជ័យគឺជៀសមិនផុតពីការធ្លាប់បរាជ័យ ការមិនទទួលស្គាល់ពីសង្គម ការបាត់បង់ស្ទើរតែគ្រប់យ៉ាងក្នុងជីវិត ក៏ប៉ុន្តែបើយើងមិនបោះបង់ចោលខ្លួនឯងទេ ក្តីសង្ឃឹមគឹនៅតែមាន។ ដូច្នេះហើយ មានតែការពង្រឹងខ្លួន បង្កើនចំនេះដឹង បង្កើនតំលៃក្នុងខ្លួនទេ ដែលអាចបើកប្រាជ្ញា អាចអោយយើងមើលឃើញនូវអ្វីដែលត្រឹមត្រូវច្បាស់លាស់ ឃើញថាភាពបរាជ័យគឺគ្រាន់តែជាដំណាក់កាលឆ្លងកាត់ទៅកាន់ភាពជោគជ័យតែប៉ុណ្ណោះ។

សុំផ្តល់យោបល់ខ្លះៗដល់ Dara
ខ្វុំជឿថា យុវវ័យ ជាវ័យ រាវ។ យើង រាវរកចំនុចខ្លាំងរបស់យើង រាវរកអ្វីដែលយើងស្រលាញ់ រាវរកអ្វីដែលយើងចង់ធ្វើ ដែលក្នុងដំនើរនេះ ពេលខ្លះជាហេតុធ្វើអោយយើងច្រលំបល់។ ទីបំផុត ជៀសមិនរួចពីប្រឈមនឹង អារម្មណ៍ដូចដែល Dara ជួបឡើយ។
ខាងក្រោមនេះជាមេរៀនជិវិតសំខាន់ៗមួយចំនួន ដែល ខ្ញុំគិតថា យុវវ័យ ត្រូវតែដឺង ហើយសង្ឈឹមថាអាចជួយបានខ្លះដល់ Dara ។

១. គ្មាននរណាខ្វាយខ្វល់ លើរឿងបរាជ័យរបស់យើងទេ គេចាប់អារម្មណ៍តែនៅពេលយើងជោគជ័យប៉ុណ្ណោះ។
២. អ្វីដែលមានតំលៃ ត្រូវការវេលារាប់ឆ្នាំដើម្បីសាង៖ កុំរំពីងថា យើងអាចទៅដល់គោលដៅដោយងាយៗ ជាទូទៅវាត្រូវការវេលាវែងជាងយើងគិត។
៣. យើងកើតមកហើយ មិនអាចត្រលប់ក្រោយបានទេ៖ ជីវិតយើងមានតែមួយជាតិប៉ុណ្ណោះ គ្មានជាតិណាសំរាប់ជាការសាកល្បងឡើយ ដូច្នេះរាល់ការសំរេចចិត្តគ្រប់ជំហានក្នុងជីវិតអ្នក មានសារសំខាន់ណាស់
៤. មិត្តភក្ត័ក្នុងនៅអ៊ីនធឹណេតរបស់អ្នកភាគច្រើនគឹក្លែងក្លាយ៖ ពិតជាពិបាកអោយជឿ តែនេះជាការពិត ពួកគេមិនសូវខ្វល់ពីរឿងរបស់អ្នកឡើយ ហើយពេលអ្នកត្រូវការគេនឹងមិននៅក្បែរអ្នកតេ។ ត្រូវអោយតំលៃមិត្តដែលកំពុងនៅក្បែរខ្លួនអ្នក។
៥. ស្នេហា គឺជាការឈឺចាប់៖ បើអ្នកមានស្នេហា គួរត្រៀមចិត្ត ត្រៀមអារម្មណ៍ដើម្បីឈឺអោយហើយទៅ។ ស្នេហា គឺ លំបាក ហើយ ឈឺ……
៦. រៀនមិនចេះឈប់៖  មិនមែនរៀនមិនចេះ ឈប់រៀននោះទេ ចំនេះដឹងសំខាន់ណាស់ ដូច្នេះបើអ្នកមិនរៀនជាដ៍រាបទេ អ្នកនឹងរត់តាមក្រោយគេ។
៧. គ្រួសារអ្នកជាមនុស្សសំខាន់បំផុតសំរាប់អ្នក៖ ពួកគេជាអ្នកដែលស្រលាញ់អ្នកបំផុត
៨. អ្វីដែលមានតំលៃ ត្រូវការវេលារាប់ឆ្នាំដើម្បីសាង៖ កុំរំពីងថា យើងអាចទៅដល់គោលដៅដោយងាយៗ ជាទូទៅវាត្រូវការវេលាវែងជាងយើងគិត។
៩. បញ្ខប់ទំនាក់ទំនងណាដែលអស់ផ្លូវដើរ៖ កុំខ្ជះខ្ចាយវេលាជាមួយទំនាក់ទំនងណាដែលវាមិនអាចទៅមុខរួចទៀត អោយគេទៅផ្លួវគេ ហើយយើងទៅផ្លូវរបស់យើង។
១០. លើលោកពោពេញដោយភាពអយុត្តិធម៍៖ ត្រូវត្រៀមខ្លួនប្រឈមនឺងវា
១១. សំណាងដែលធ្លាក់ពីលើមេឃ ជាគោលការណ៍ធ្លាក់លើបុគ្គលដែលខំប្រឹង៖ ដូចពាក្យចាស់ថា សិង្ហ មិនភ្លឺដេកចាំម្រឹគ បោលចូលមាត់វានោះទេ ដូចគ្នាដែរមានតែការខិតខំប្រឹងប្រែងទេទើបមាន លិឍ។
១២. យើងមិនអាចនៅកន្លែងពីរធ្វើការពីរផ្សេងពីគ្នាក្នុងពេលតែមួយបានទេ៖ ត្រួវបែងចែកកំរិតសំខាន់គ្រប់អ្វីដែលយើងត្រូវធ្វើ។
១៣. គ្មានវេលាណា សមស្របបំផុត សំរាប់អោយយើងផ្តើមធ្វើអ្វីមួយនោះទេ៖ បើចង់ធ្វើអ្វីមួយត្រូវតែចាប់ផ្តើម បើចាំស្អែក។ បើនាងល្អហើយ ស្រលាញ់នាងហើយ ប្រាប់នាងទៅ កុំអេះអុញ ប្រយត្ន័អត់លិឍ។
១៤. វិនិយោគ ដើម្បីបានបទពិសោធន៍ជីវិត ជាជាងដើម្បីរបស់របរ៖ មានទ្រព្យច្រើនមិនកំណត់ថាយើងជោគជ័យនោះទេ ព្រោះថាទីបញ្ចប់ទៅ សំនួរដែលសំខាន់គឹ អ្នកធ្លាប់បានធ្វើអ្វីខ្លះ ធ្លាប់ទៅណាខ្លះ ក្នុងជិវិតនេះ គឺមិនមែនផ្លាប់មានសម្បត្តិអ្វីខ្លះនោះទេ។
១៥. ហាត់ប្រាណប្រចាំ៖ ត្រូវរក្សារសុខភាពអោយបានល្អ…ចាស់ៗគាត់តែងផ្តាំ។


  • Nutrino


អរគុណ សំរាប់ការលើកទឹកចិត្តទាំងឡាយ។
  • Dara


ឆ្លើយតប