1. បង្រៀនឱ្យចេះទទួលកំហុសៈ ត្រូវយកបទពិសោធន៍កន្លងមកទុកជាមេរៀន ដឹងខ្លួនខុសហើយចេះកែខ្លួន និងរកវិធីដោះសា្រយបញ្ហា ប្រសើរជាមិនទទួលស្គាល់កំហុស គ្មានទំនួលខុសត្រូវ និងមិនគិតរកវិធីដោះស្រាយ។
2. បង្រៀនឱ្យចេះបង្កើតការងារៈ មនុស្សភាគច្រើនបញ្ជូនកូនទៅរៀន ដើម្បីឱ្យកូនធំឡើងអាចរកការងារបានធ្វើ ប៉ុន្តែប្រសិនបើចង់ឱ្យកូនមានអនាគតល្អក្នុងសម័យបច្ចុប្បន្នត្រូឱ្យកូនចេះបង្កើតការងារ បង្កើតអាជីព បង្កើតប្រាក់ចំណូលដោយខ្លួនឯង សូមកុំបង្រៀនតែការរកការងារតែម្យ៉ាង បង្រៀនវិធីបង្កើតការងារផង។
3. បង្រៀនឱ្យចេះធ្វើការតាំងពីក្មេងៈ មនុស្សដែលទទួលជោគជ័យភាគច្រើនគឺហ្វឹកចាប់ផ្តើមធ្វើការតាំងពីតូច ព្រោះមនុស្សធ្វើការតាំងពីតូច មិនត្រឹមតែពូកែធ្វើការងារប៉ុណ្ណោះទេ គេថែមទាំងស្គាល់តម្លៃរបស់លុយទៀតផង។
4. បង្រៀនឱ្យចេះបណ្តាក់ទុនពីក្មេងៈ ពីមុនឪពុកម្តាយបង្រៀនឱ្យចេះសន្សំលុយ ប៉ុន្តែសម័យបច្ចុប្បន្នឪពុកម្តាយគួរបង្រៀនកូនបណ្តាក់ទុន ឬរកស៊ីពីក្មេង ព្រោះពេលគេចប់បរិញ្ញាបត្រគេនឹងមានជាងក្មេងដែលសន្សំលុយធម្មតាយ៉ាងតិច 10 ដង។
5.  ឱ្យកូនចេះចាត់ចែងលុយខ្លួនឯងៈ មនុស្សដែលប្រើជីវិតយ៉ាងមានន័យគឺមនុស្សដែលចេះចាត់ការផ្នែកហិរញ្ញវត្ថុរបស់ខ្លួន បានលុយមកត្រូវមានលក្ខខណ្ឌ ដូចជាតឹងរឹងបន្តិច ប៉ុន្តែជីវិតពិតគឺបែបនេះ តើពិតទែ?
6. ការប្រៀបធៀបកូនតែជាមួយអ្នកដ៏ទៃៈ ព្រោះអាចធ្វើឱ្យកូនមានអារម្មណ៍ដក់ជាប់ភាពអវិជ្ជមានរបស់គេជាប់នឹងខ្លួន អ្នកត្រូវកាត់បន្ថយការរអ៊ូរទាំ ការបន្ទោសបង្អាប់ និងការសំឡុត ផ្ទុយទៅវិញគួរបង្រៀនដោយប្រើហេតុផល។
7. ដាក់ទោសពេលធ្វើខុសៈ ប្រសិនជាឪពុកម្តាយមិនធ្លាប់ដាក់ទោសពេលកូនធ្វើខុស ចុងក្រោយសង្គមនឹងដាក់ទោសគេជំនួសអ្នក បើស្រឡាញ់កូនត្រូវបង្រៀនពីរឿងខុសនិងត្រូវ។
8. បង្រៀនឱ្យចេះស្រឡាញ់ខ្លួនឯងៈ បញ្ហារបស់ក្មេងសម័យនេះគឺ មិនស្រឡាញ់ និងឃើញពីតម្លៃខ្លួនឯង ព្រោះសម័យបច្ចុប្បន្នយើងប្រើវត្ថុ និងលុយក្នុងការរង្វាយតម្លៃមនុស្ស ការស្រឡាញ់ខ្លួនឯងគឺ ការស្គាល់ខ្លួនឯង ចេះជ្រើសរើសនូវអ្វីដែលខ្លួនត្រូវការពិតប្រាកដ មិនមែនប្រើជីវិតដើម្បីឱ្យគេសម្លឹងមកយើងថាល្អប៉ុណ្ណោះទេ។
9. បង្រៀនឱ្យចេះផ្តល់ឱ្យៈ បង្រៀនឱ្យចេះធ្វើអ្វីដើម្បីអ្នកដ៏ទៃដោយមិនគិតពីប្រយោជន៍ត្រឡប់មកវិញខ្លះផង ឱ្យគេធ្វើជាយុវជនស្ម័គ្រចិត្ត ការបរិច្ចាគ និងការអភិវឌ្ឍន៍សហគមន៍ផ្សេងៗ។
10. បង្រៀនឱ្យសម្លឹងវែងឆ្ងាយៈ បង្រៀនឱ្យចេះរៀបចំអនាគតរបស់ខ្លួន ការរៀបចំផែនការជាជំហ៊ានៗ ។