បើអត់លុយអោយ តើពិតជាអាចលាងចានជំនួស បានមែនឬ?

យើងតែងចូលចិត្តនិយាយលេងថា នៅពេលញាំុអីនៅហាងខាងក្រៅ បើអត់លុយអោយគេ ប្រាកដជា ត្រូវនៅលាងចានសងគេហើយ។ តើនៅជីវិតជាក់ស្តែង យើងពិតជាអាចលាងចានជំនួសបានមែនទេ?
សូមជួយឆ្លើយផង..............
  • Nutrino


ខ្ញុំយល់ថា វាមិនងាយស្រួលនោះទេ​ ដែលគ្រាន់តែពិន័យអោយលាងចាននោះ មានករណីច្រើនដែលអាចកើតឡើង គេអាចអោយយើង៖
១. ទុកបញ្ចាំរបស់មានតំលៃក្នុងខ្លួននៅហាងគេសិន រហូតទាល់តែយើងយកលុយ មករំលោះវិញ
២. នាំយើងទៅប៉ុស្តិប៉ូលិស ឬហៅប៉ូលីសមកចាប់យើងតែម្តង
៣. អោយយើងទូរស័ព្ទ ទៅរកមិត្តភក្តិ ឬក្រុមគ្រួសារមកជួយ
៤. ប្រសិនជាយើងជាភ្ញៀវប្រចាំនៅហាងនោះ គេអាចអោយយើងសងលុយ នៅពេលមកញុាំលើក្រោយ។

ឆ្លើយតប