តើយើងគូរតែរៀនបន្ត​អនុបណ្ឌិតបន្ទាប់ពីបញ្ចប់បរិញ្ញាបត្ររឺក៏ធ្វើការងារសិន?

និស្សិតជាច្រើនជាពិសេសនិស្សិតខ្មែរមានការលំបាកក្នុងការសំរេចចិត្តថា​ តើគួរតែធ្វើការងារអោយបាន​2-3 ឆ្នាំសិន រឺក៏រៀនបន្តយកអនុបណ្ឌិតបន្ទាប់ពីរៀនចប់បរិញ្ញាបត្រ?​​ តើគួរតែដើរផ្លូវមួយណាទើបល្អ ?

សូមជួយផ្តល់យោបល់ផង!
  • Chantha


តាមយោបល់ខ្ញុំ វាអាស្រ័យទៅលើកត្តាជាច្រើន ដូចជា៖
១. តើអ្នកកំពុងរៀនជំនាញអ្វី?
ប្រសិនបើអ្នករៀនជំនាញ ដូចជាផ្នែកវិទ្យាសាស្រ្ត ឬវិស្វកម្ម ការសិក្សាថ្នាក់បរិញ្ញាប័ត្ររបស់អ្នក ប្រហែលជាមិនអាចផ្តល់នូវ ចំណេះដឹងគ្រប់គ្រាន់ក្នុង ការយកទៅអនុវត្តក្នុងកិច្ចការងារខាងក្រៅនោះទេ។ តែប្រសិនបើអ្នករៀនជំនាញផ្នែកមុខជំនួញ (Business) វិញនោះ អ្នកមិនគួរចាប់យកថ្នាក់អនុបណ្ឌិត ភ្លាមៗនោះទេ អ្នកគួរចូលប្រឡូកក្នុងកិច្ចការងារ ដើម្បីទទួលយកបទពិសោធន៍មុនសិន ហើយទើបពិចារណាបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឬក៏ជំនាញទីផ្សារតាមក្រោយ។ ដូច្នេះការសំរេចចិត្ត គឺអាស្រ័យទៅលើជំនាញ ដែលអ្នកសិក្សានាពេលបច្ចុប្បន្ន។

២. តើអ្នករៀបចំដំណើរអាជីពរបស់អ្នក ទៅថ្ងៃអនាគតដូចម្តេច?
អ្នកគួរឆ្លៀតពេលត្រិះរិះពិចារណាទៅលើសំណួរនេះ តើអ្នកចង់ធ្វើអ្វីនៅថ្ងៃអនាគត? ជាអ្នកវិនិយោគ សាស្រ្តាចារ្យនៅសកលវិទ្យាល័យ ឬក៏គ្រួបង្រៀននៅវិទ្យាល័យណាមួយ? អាជីពនីមួយៗ ទាមទារកំរិតជំនាញខុសគ្នា ប៉ុន្តែការងារភាគច្រើន គឺមិនតំរូវអោយមាន សញ្ញាប័ត្រអនុបណ្ឌិតនោះឡើយ សំរាប់មុខតំណែងដំបូង (Entry positions)។ ប្រសិនបើអ្នកមិនមានបំណង ចាប់យកអាជីពទាក់ទងទៅនិង ផ្នែកអប់រំនោះទេ អ្នកគួរតំរង់ទិសទៅរកទីផ្សារការងារតែម្តងទៅ ព្រោះថាបទពិសោធន៍ការងារជួនកាល ក៏អាចមានតំលៃប្រហែលទៅនិង សញ្ញាប័ត្រអនុបណ្ឌិតដែរ។

៣. តើអ្នកចូលចិត្តអ្វី?
សំណួរនេះគឺសំខាន់បំផុត អ្នកគួរសួរខ្លួនឯងថាតើអ្នកចូលចិត្តអ្វី អោយប្រាកដ។ វានឹងមិនមានន័យអ្វីឡើយ ប្រសិនបើអ្នកបង្ខំចិត្តធ្វើអ្វីដែល អ្នកមិនចូលចិត្ត ចូរសួរខ្លួនឯងថា តើអ្នកចង់ប្រឡូកចូលជីវិតការងារជាង ឬចង់នៅសិក្សាបន្តជាង ហើយហេតុអ្វី?

សព្វថ្ងៃនេះ យើងឃើញថា មនុស្សភាគច្រើនមានទំនោរទៅលើ ការជ្រើសយកអាជីពការងារ និងសិក្សាទាំងពីរក្នុងពេលតែមួយ គឺធ្វើការពេញម៉ោង រៀនថ្នាក់អនុបណ្ឌិតក្រៅម៉ោង ព្រោះពួកគេគិតថា វាមានប្រយោជន៍ និងចំណេញពេលវេលាជាង រៀនតែមួយមុខ ឬធ្វើការតែមួយមុខ។

ខ្ញុំយល់ថាបើអាចទៅរួចគឺធ្វើការបណ្តើររៀនបណ្តើរគឺជាការប្រសើរបំផុត

Tver Ka sen Tov Bong Ery :D

ឆ្លើយតប