នៅក្នុងផ្ទះបាយអ្នក មិនមែនត្រឹមតែប៊ីចេងទេដែលបំផ្លាញសុខភាពអ្នក

អ្នកប្រហែលមិនដឹងថាទេថាស្ករសគឺជាអ្នកបំផ្លាញសុខភាពលេខពីរបន្ទាប់ពីប៊ីចេង។ ស្ករសគឺបានមកពីការចំរាញ់យកជាតិផ្អែមពីអំពៅ ដោយឆ្លងកាត់ដំនាក់កាលជាច្រើន។ ដំនាក់កាលទាំងនោះ ធ្វើអោយអំពៅដែលជាវត្តុធាតុដើមធម្មជាតិបាត់បង់នូវជាតិខនិច និង វីតាមីន ជាច្រើន។ ដូច្នេះ ក្រោយការចំរាញ់ ស្ករអំពៅគ្មាននៅសល់អ្វីដែលជំនួយដល់សុខភាពឡើយ។ លើសពីនេះ នៅពេលដែលស្ករសចូលក្នងប្រព៌ន្ធឈាមរបស់មនុស្ស វានឹងធ្វើអោយឈាមឡើងជាតិអាស៊ីត ដែលនឹងផ្តល់ផលប៉ះពាល់ផ្សេងៗដល់ដំនើរការនៃសរីរាង្គនានារបស់រាងកាយ។ ដើម្បីចៀសវាងគ្រោះថ្នាក់សុខភាពបណ្តាលមកពីស្ករស អ្នកស្រាវជ្រាវបានលើកឡើងនូវការជំនួសស្ករសផលិតពីអំពៅដោយស្ករធម្មជាតិមិនឆ្លងកាត់ការចំរាញ់ផ្សេងៗដូចជា ទឹកឃ្មុំ ស្ករផលិតពីរុក្ខជាតិឈ្មោះថាSugar beet ។ គេក៍អាចប្រើប្រាស់ដំនាប់ផ្លែឈើផ្សេងៗដើម្យីផ្តល់រសជាតិផ្អែមដល់អាហារដោយហាន់ជាតូចៗនិងអាចចំអិនផងដែរ។

ត្រឹមត្រូវហើយ ទឹកឃ្មុំ និងស្ករផលិតពីរុក្ខជាតិ ពិតជាមានប្រយោជន៍ចំពោះសុខភាពជាងស្ករសមែន ប្រសិនបើយើង ចង់ប្រើប្រាស់ទឹកឃ្មុំជំនួសស្ករសវិញ តើបរិមាណដែលយើងប្រើប្រាស់ មានភាពខុសគ្នាដូចម្តេចខ្លះ? គឺខ្ញុំចង់មាន័យថា តើមួយស្លាបព្រាកាហ្វេ នៃស្ករសស្មើនិងទឹកឃ្មុំ ប៉ុន្មានមីលីលីត្រដែរ?

ជាតិផ្អែមរបស់ស្ករសនិងទឹកឃ្មុំមានលក្ខណៈខុសគ្នា ដូច្នេះនៅពេលប្រើទឹកឃ្មុំ រឺ ស្ករដែលមិនឆ្លងកាត់ការចំរាញ់ រសជាតិនៃអាហារអាចមានលក្ខណៈខុសគ្នាបន្តិច ប៉ុន្តែអ្នកអាចប្រហែលជាចូលចិត្ត រសជាតិផ្អែមបែបនោះជាជាងរសជាតិផ្អែមរបស់ស្អរស ។

រសជាតិផ្អែមនៃទឹកឃ្មុំអាច ខ្លាំងជាងស្ករស ក៏ប៉ុន្តែទឺកឃ្មុំមានបង្កប់នូវ រសជាតិឈ្ងុយឆ្ងាញ់ជាង។ វិធីចំអិនម្ហូបដោយប្រើប្រាស់ទឹកឃ្មុំ ក៏អាចមានភាពខុសគ្នាដែរ​ ដូច្នេះយើងត្រូវ រៀនស្វែងយល់អំពី វិធីសាស្រ្តដ៏ត្រឹមត្រូវ ក្នុងការប្រើប្រាស់ទឹកឃ្មុំ ជំនួសស្ករស ក្នុងការចំអិនអាហារ ដើម្បីជៀសវាងគ្រោះថ្នាក់ និង ការប៉ះពាល់ដល់សុខភាព។
ខ្ញុំធ្លាប់លឺថា ទឹកឃ្មុំ មានគុណប្រយោជន៍ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ក្នុងខ្លួនយើង ហើយដើម្យីអោយបាន ប្រសិទ្ធិភាពល្អបំផុត គឺយើងគួរទទួលទាន ទឹកឃ្មុំនៅពេលព្រឹក គឺក្រោយពេលក្រោកពីដំណេកភ្លាម ដើម្បីលាងសំអាតពោះវៀន និង បញ្ចេញកាកសំណល់ជាតិពុល ចេញពីក្នុងខ្លួន។ តើការមានទំលាប់បែបនេះ ល្អដែរឬទេ?

ស្ករត្នោត ក៌គួរជាប្រភេទស្ករដែលមាន អត្ថប្រយោជន៍សំរាប់សុខភាពដែរ ព្រោះដំណាក់កាលផលិតសាមញ្ញ មិនបន្តែមធាតុគីមីផ្សំផ្សេងទៀត។
  • Nutrino


ទឹកឃ្មុំពិតជាមានប្រយោជន៍ក្នុងការបញ្ចេញជាតិពល តែខ្ញុំធ្លាប់លឺថាមិនត្រូវញ្ញុំាទឹកឃ្មុំជាមួយទឹកក្តៅលើសពី៤០អង្សាទេ ព្រោះសារជាតិទឹកឃ្មុំនឹងប្រែប្រួល។

ស្ករត្នោតគឺល្អបើជាស្ករសុទ្ធ តែខ្ញុំគិតថាស្ករត្នោតនៅលើទីផ្សារមួយចំនួនអាចមានលាយស្ករសរឺវត្ថុធាតុផ្សេងទៀត ដូច្នេះយើងត្រូវធ្វើការជ្រើសរើសអោយបានម៉ត់ចត់។

ឆ្លើយតប