យើងដឹងថាផែនដីវិលជុំវិញព្រះអាទិត្យផង និង វិលជុំវិញខ្លួនឯងផង។ យើងប្រហែលជាមិនដែលគិតទេថា បើពេលមួយស្រាប់តែផែនដីឈប់ទ្រឹងឆ្កឹងមិនវិល តើនឹងមានអ្វីកើតឡើងនោះទេ។
តាមវិទ្យាសាស្ត្រ បើផែនដីស្រាប់តែឈប់វិលនោះ អ្វីដែលនឹងកើតឡើងនោះគឺ៖

មនុស្សនិងវត្ថុទាំងឡាយ នឹងហោះខ្ទាតទៅទិសខាងកើត លឿនដូចគ្រាប់កាំភ្លើង ក្នុងល្បឿនប្រមាណ ៤៦៥ m/s បើនៅត្រង់ម្តុំស្រុកខ្មែរ។
ល្បឿនខ្យល់នឹងបក់លឿនជាងបន្ទុះគ្រាប់បែកបរិមាណូទៅទៀត ដែលនឺងបង្កជាចំហះដុតឆេះផែនដីតែម្តង។

ដូចនេះបើផែនដីឈប់ទ្រឹងតែ ១ វិនាទីនោះ អវសានរបស់មនុស្សនឺងមកដល់ភ្លាម។