តើឡែនម៉ាគ (Landmark) ល្បីៗ របស់ប្រទេសថៃមានអ្វីខ្លះ?

ឡែនម៉ាគ (Landmark) អាចប្រែបានច្រើន តែក្នុងវចនានុក្រុមអនឡាញ English-Khmer Dictionary គេប្រែថា គ្រឿងសំគាល់ ឬ អត្ថន័យមួយទៀតគឺ ទីកន្លែងដែលជាអត្តសញ្ញាណរបស់ប្រទេស ឬតំបន់។ ប្រាកដណាស់គ្រប់តំបន់គ្រប់ប្រទេសតែងតែមានឡែនម៉ាកសំខាន់ៗ ផ្ទាល់ខ្លួន ទាំងឡែនម៉ាគតាំងតែបុរាណដូចជា ប្រសាទអង្គវត្ត ប្រទេសកម្ពុជា និងឡែនម៉ាគដែលទើបកសាងថ្មីដូចជាអគារភ្លោះពីត្រូណាស់ ប្រទេសម៉ាឡេស៊ីជាដើម គ្រាន់តែបន្លឺឈ្មោះក៏អាចនឹកដល់ប្រទេស ឬតំបន់ទាំងនោះភ្លាម។ ងាកមកប្រទេសជិតខាងយើងវិញម្តង គឺប្រទេសថៃ បើយើងនិយាយពីប្រទេសថៃ តើអ្នកនឹងនឹកឃើញអ្វីខ្លះដែលជាឡែនម៉ាគរបស់ប្រទេសមួយនេះ? សូមជួយចែករំលែកផង អរគុណ!!

វត្តព្រះកែវ Wat Phra Kaew
គឺជាវត្តដែលសំខាន់និងជាវត្តដែលជួយលើកមុខមាត់របស់ប្រទេសថៃ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ វត្តព្រះកែវមានទីតាំងនៅភាគខាងកើតឆៀងខាងជើងនៃព្រះបរមរាជវាំង ដែលជាកន្លែងតម្កល់ព្រះកែវមរកត និងជាកន្លែងប្រារព្ធព្រះរាជពិធីសំខាន់ៗ ផ្នែកសាសនា។

ប្រភពរូបភាពៈ kapok.com

ស្ពានព្រះរាម 8 (Rama VIII Bridge)
ស្ពានឆ្លងទន្លេចៅព្រះយ៉ានៅទីក្រុងបាងកកមានច្រើនកន្លែង ប៉ុន្តែស្ពានដែលអ្នកទេសចរណ៍ក្នុងស្រុក និងបរទេសចូលចិត្តឈានចូលមកថតរូបជាងគេគឺ ស្ពានព្រះរាម 8 រហូតក្លាយជាឡែនម៉ាគសំខាន់គូនឹងទីក្រុបាងកកទៅហើយ ព្រោះនៅទីនេះស្អាតណាស់ ជាពិសេសពេលថ្ងៃលិច និងពេលយប់មានភ្លើងចំរុះពណ៌ជះពន្លឺចុះឡើង ធ្វើឱ្យអ្នកចូលចិត្តថតរូបញញឹមបិទមាត់មិនជិត ព្រោះថតពីជ្រុងណា រូបចេញមកស្អាតត្រូវចិត្ត។

ប្រភពរូបភាពៈ http://teetwo.blogspot.com/2010/11/23.html

សារមន្ទីរស្តេចគីង្គក់​ Phayakunkak Museum
សារមន្ទីរសេ្តចគីង្គក់ មានទីតាំងនៅទំនប់ទឹកឡាំថួន ខេត្តយៈសូថន ប្រទេសថៃ។ តួអគាររចនាចេញជារូបគីង្គក់ដ៏ធំមានទទឹង 19 ម៉ែត្រ កំពស់ 21 ម៉ែត្រ ប្រសិនជាប្រៀបធៀបនឹងអគារគឺស្មើនឹងអគារកំពស់ 5 ជាន់ អាចចាត់ទុកជាអគារដែលមានរូបរាងប្លែកក្នុងប្រទេសថៃ។ ផ្នែកខាងក្នុងនៃអគារមានតាំងពិព័រទាក់ទងនឹងសេ្តចគីង្គក់ដែលជារឿងព្រេងនិទានរបស់ប្រជាជនថៃដែលរស់នៅភាគឦសាន វាបានក្លាយជាឡែនម៉ាគថ្មីមួយសម្រាប់ខេត្តយៈសូថន ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនា។


ប្រភពរូបភាពៈ Truelife

ឆ្លើយតប