ផ្សារលើបណ្តាញអីុនធឺណេតថ្មីនៅកម្ពុជា MAIO Mall គួរបន្ថែមភាសាខ្មែរ

ខ្ញុំឃើញថាសព្វថ្ងៃនេះ មនុស្សលើពិភពលោក មានទំនោរទៅលើ ការទិញទំនិញលើបណ្តាញអីុនធឺណេត ដែលគេហៅថា Online Shopping។
ខ្មែរយើងក៏មានផ្សារលើបណ្តាញអីុនធឺណេត ខ្លះៗនិងគេដែរ តែមិនទាន់ឃើញមានការបង់ប្រាក់ លើបណ្តាញអីុនធឺណេត ដែលមានភាពទំនើប និងសុវត្ថិភាពនៅឡើយទេ។
នៅក្នុងឆ្នាំ ២០១៥ នេះ មានដំណឹងលេចលឺយ៉ាងច្រើន អំពី eCommerce ថ្មីនៅកម្ពុជា រៀបចំដោយ WorldBridgE Commerce (WBC) ដែលជាផ្នែកមួយនៃ WorldBridge International (WIG)។ ផ្សារអនឡាញថ្មីនេះ មានឈ្មោះថា MAIO Mall ពាក្យពេញគឺ My All In One Mall ដែលមានអត្ថន័យថា ផ្សារនេះមានលក់ផលិតផល គ្រប់ប្រភេទ ដែលអាចអោយអតិថិជន ស្វែងរកទិញបានយ៉ាងងាយស្រួល ដោយគ្រាន់តែ ចុចប៊ូតុងទិញ ទំនិញនោះនឹង ហោះចូលក្នុងកន្រ្តកអេឡិចត្រូនិចភ្លាម ត្រៀមរួចរាល់ក្នុងការបញ្ជាទិញ។ អ្នកអាចចូលមើល គេហទំព័រ MAIO Mall ដោយចុចទីនេះ



តាមរយៈ GEEKS IN CAMBODIA បានអោយដឹងថា ក្នុងកំឡុងខែមិនា ដល់ ខែឧសភានេះ (ឥលូវជិតហួសហើយ) MAIO Mall នឹងរៀបចំបើកដំណើរការ ប្រព័ន្ធទូទាត់ប្រាក់ តាម កាតក្រេឌីត និងដេប៊ីត (credit and debit cards)  លើបណ្តាញអុីធឺណេត។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ ជាងនេះទៅទៀតគឺ MAIO Mall នឹងបន្ថែមនូវសេវាកម្មផ្តល់ប្រាក់កម្ចីលើបណ្តាញអីុនធឺណេតពី MAIO Mall ផ្ទាល់តែម្តង (Online Lending Services) ។
សរុបមក ចំនុចមួយដែលខ្ញុំឆ្ងល់នោះគឺ ប្រសិនបើ ផ្សារអនឡាញនេះ ធ្វើឡើងសំរាប់ ជនជាតិខ្មែរប្រើប្រាស់ តើហេតុអ្វី បានជាខ្ញុំមិនឃើញមានភាសាខ្មែរមួយពាក្យសោះ ក្នុងគេហទំព័រ??!!!  ???
  • Udom


ទំនិញភាគច្រើនជាទំនិញនាំចូល។ ម្យ៉ាងទៀត អ្នកប្រើប្រាស់អិុនធឺណិតភាគច្រើនចូលចិត្ថប្រើភាសាអង់គេ្លសជាជាងភាសាខ្មែរ។ នៅផ្សារទំនើបដែលប្រជាជនខ្មែរទូទៅជាអតិថិជន ខ្ញុំឃើញគេសរសេរផ្លាកទំនិញជាភាសាខ្មែរ។ នេះជាការល្អម្យ៉ាង។

ឆ្លើយតប