ភាពយន្តរឿង The Imitation Game អំពីលោក Alan Mathison Turing

តើអ្នកធ្លាប់លឺឈ្មោះ Alan Mathison Turing ដែរឬទេ? គាត់ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយ ថាជាបិតានៃ ទ្រឹស្តីវិទ្យាសាស្រ្តកុំព្យូទ័រ (Theoretical Computer Science) និងបញ្ញាសិប្បនិម្មិត (Artificial Intelligence)។ និស្សិតដែលរៀនជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ គួរតែមានរៀនអំពី ប្រវត្តិកុំព្យូទ័រ និងស្គាល់អំពី លោក Alan Turing ដែលជាអ្នកបង្កើតទ្រឹស្តីដំណើរការម៉ាសុីនកុំព្យូទ័រ ដ៏មានប្រយោជន៍ ប្រើប្រាស់មកដល់សព្វថ្ងៃនេះ។ លោក Alan Turing មិនត្រឹមតែជា វិទ្យាសាស្រ្តកុំព្យូទ័រប៉ុណ្ណោះទេ លោកថែមទាំងជា គណិតវិទូ(Mathematician) តក្កវិទូ(Logician) អ្នករហស្សលេខវិភាគ(Cryptanalyst) ទស្សនវិទូ(Philosopher) អ្នកជីវសាស្រ្តបែបគណិតវិទ្យា(Mathematical Biologist) អ្នករត់ម៉ារ៉ាតុន និងអ្នករត់ក្នុងចំងាយឆ្ងាយខ្លាំង។ ស្តាប់មើលទៅពិតជាមិនធម្មតាមែន គាត់ជាអ្នកដែលមានឥទ្ធិពលខ្លាំងខ្លា ក្នុងដំណើរអភិវឌ្ឍន៍នៃផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ ដោយលោកបានផ្តល់នូវ ទំរង់កុំព្យូទ័រ ដែលរួមផ្សំដោយ ក្បួនដោះស្រាយ (Algorithm) និង ការគណនា (Computation)។ កុំព្យូទ័រ សព្វថ្ងៃនេះគឹត្រូវបានផលិតឡើងដោយ ពឹងផ្អែកលើទ្រឹស្តីរបស់លោក Alan Turing។

ក្នុងកំឡុងពេលសង្គ្រាមលោកលើកទីពីរ លោក Alan បានធ្វើការឱ្យ Government Code and Cypher School (GC&CS) ដែលជាមជ្ឈមណ្ឌលបំបែកកូដ របស់ចក្រភពអង់គ្លេស។ លោកបានព្យាយាម បង្កើតម៉ាសុីនអច្ឆរិយមួយ ដែលមានសមត្ថភាពក្នុងការ បំបែកកូដ ម៉ាសុីនអេនិកម៉ា (Enigma machine) ដ៏ស្មុគ្រស្មាញ ដើម្បីលួចយកសារសំងាត់របស់ទ័ពអល្លឺម៉ង់ បញ្ជូនទៅវិញទៅមកដោយអេនិកម៉ានេះ។ ការចូលរួមដ៏ធំធេង របស់គាត់បានធ្វើអោយ សង្គ្រាមលោកលើកទីពីរ បញ្ចប់ទៅមុនការស្មានទុក និងទទួលបានមកវិញនូវសន្តិភាពលើពិភពលោក។
ប្រសិនបើអ្នកចាប់អារម្មណ៏ អំពីដំណើររឿងនេះ ខ្ញុំសូមណែនាំអោយ អ្នកទស្សនា ភាពយន្តមួយដែល បានថតឡើងរៀបរាប់អំពី ដំណើរការបំបែកកូដ របស់លោក Alan និង ក្រុមមិត្តភក្តិរបស់គាត់។ ភាពយន្តនេះ មានឈ្មោះថា The Imitation Game



សង្ឃឹមថា មិត្តអ្នកអានទាំងអស់ នឹងអាចបង្កើនចំណេះដឹងខ្លះៗ អំពីប្រវិត្តិសាស្រ្តពិភពលោក និង វិទ្យាសាស្រ្តកុំព្យូទ័រ តាមរយៈភាពយន្តនេះ។ បើមិត្តណាខ្លះបាន ទស្សនាហើយ សូមជួយបញ្ចេញជាមតិយោបល់វាយតំលៃ អំពីរឿងនេះផង  ;D

The Imitation Game ជាភាពយន្តមួយដែលខ្ងុំចូលចិត្តជាខ្លាំង ហើយជាភាពយន្តមួយដែលមើលរួចហើយ ធ្វើអោយយើងចង់ស្រាវជ្រាវបន្ត។ សំរាប់អ្នកមិនទាន់បានមើល គួររកពេលមើលអោយបាន។
នេះជា Trailer:

<a href="https://www.youtube.com/v/S5CjKEFb-sM" target="_blank" class="new_win">https://www.youtube.com/v/S5CjKEFb-sM</a>
  • Nutrino


ឆ្លើយតប