Cambodian Idol Audition week 2 recap: អ្នកឈ្នះទាំងអស់ក្នុងកម្មវិធី Cambodian Idol សបា្តហ៍ទី២ (19 កក្កដា 2015)

នេះជាសប្តាហ៍ទីពីរហើយសំរាប់ Cambodian Idol ហើយក៏ដូចជាសប្តាហ៍មុនដែរមានបេក្ខជនដែលមានទេពកោសល្យជាច្រើនបានចូលរួម។ សំរាប់សប្តាហ៍នេះខ្ញុំសូមធ្វើការសង្ខេបនូវបរក្ខជនដែលបានទទួលជោគជ័យក្នុងវគ្ត Judge Audition Week 2 នេះដូចខាងក្រោម៖
១. អេង តុងឡេង  ច្រៀងបទៈ Rolling into Deep by Adele
គាត់ជាបេក្ខជនម្នាក់មានប្រជាប្រិយភាព។ ច្រៀងបានល្អ ពិសេសក្នុងការច្រៀងបទរបស់នារីដែលមាន សំលេងខ្ពស់។ សំនៀងភាសាអង់គ្លេស ច្បាស់ល្អគ្រាន់បើ តែនៅមានពាក្យពេចន៍មួយចំនួនដែលបេក្ខជននៅបញ្ចេញមិនទាន់ត្រូវល្អ។ Judge សុវត្តិ សរសើពីបំពង់សំលេងរបស់បេក្ខជនថាល្អ។ Judge ទាំងបីផ្សេងទៀត ថាច្រៀងបានពីរោះល្អ ហើយលទ្ធផលគឺ  Judge ទាំងបួនសុទ្ធតែឆ្លើយ យែស។ ខ្ញុំអោយពិន្ទុបេក្ខជនក្នុងនិទ្ទេស (B)

https://www.youtube.com/v/NVOiAIHeXQo

២. សុន ចន្ទធីតា  ច្រៀងបទៈ ឆ្កួតព្រោះស្នេហ៍បង
សំរាប់បទនេះ បេក្ខនារី ច្រៀងធម្មតា តាមលំនាំដើម មិនមានចំនុចអ្វីគួរចាប់អារម្មណ៍ឡើយ នៅត្រង់ R ក៍មិនបានស្រែកដល់ណោតដែរ។ Judge ទាំងបួនសុទ្ធតែរិះចំពោះការត្បិតសំលេងពេករបស់នាង តែទោះយ៉ាងណា Judge បានផ្តល់ឧកាសអោយនាង ទៅវគ្គបន្ត។ ខ្ញុំសំគាល់ថា បេក្ខនារីមានរូបសម្បត្តិ និង ប្រវត្តិល្អ ដែលគួរអោយទាក់ទាញសំរាប់កម្មវិធីទូរទស្សន៍។ ខ្ញុំអោយពិន្ទុបេក្ខជនក្នុងនិទ្ទេស (C+)

https://www.youtube.com/v/vU6r7z7ubRQ

៣. យឹម វណ្ណឌី  ច្រៀងបទៈ ស្មោះបងអូនស្លាប់អី
ច្រៀងបានពិរោះល្អ ស្រែកបានដល់ណោតគ្រប់ចំនុច។ បេក្ខជនមិនបានកែឬដូរស្ទីលច្រៀងរបស់បទនេះឡើយដោយរក្សារនូវទំរង់ដើមទាំងស្រុង។ Judge រិទ្ធ បានសរសើថាច្រៀងបានល្អ ឯ Judge សុវត្តិ ថាត្រង់ចាប់ផ្តើមច្រៀងបានល្អ តែនៅមានចំនុចខ្វះខាតមួយចំនួន។ សរុប បេក្ខជនជាប់ទៅវគ្គបន្ត ដោយបាន យែស ៤។ និទ្ទេស (B)

https://www.youtube.com/v/dWF1IxMvr5M

៤. សឿម សំនិត  ច្រៀងបទៈ អូនជាបេះដូងបង
ជាបេក្ខជនដែលមាន សម្ថភាពម្នាក់ ច្រៀងបានល្អសំលេងពិរោះ ដោយមានទាំងការលេងហ្គីតាផងដែរ។ សម្តភាពលេងហ្គីតា មិនមានអ្វីគួអោយសំគាល់ឡើយ គឺកំរិតមធ្យម។ Judge រិទ្ធ ថាបេក្ខជនមាន លក្ខណៈ Orignal ក្នុងការច្រៀងបទនេះ ហើយខ្ញុំក៍ឃើញដូចនេះដែរ ឯ Judge កញ្ញា ថា ច្រៀងបានល្អ។  បេក្ខជន ទទួលបាន យែសបីពី Judge ។ និទ្ទេស (B+)

https://www.youtube.com/v/mTmc0kFQTd4

៥. យូទី  ច្រៀងបទៈ ជើងមេឃពណ៌ខ្មៅ
ច្រៀងបានល្អប្រសើរ តែមានចំនុចខ្វះខាតមួយចំនួន។ Judge រិះគន់ពីការប្រើសំលេងមិនសូវបានល្អ តែ Judge ទាំងអស់សុទ្ធតែ ឆ្លើយ យែស។ និទ្ទេស (C+)

https://www.youtube.com/v/6JD1P2oWoJk

៦. មឿន សុខណាន  ច្រៀងបទៈ ខ្ទមស្បូវបាក់ខែង
ពេលស្តាប់គាត់ច្រៀង ធ្វើអោយខ្ញុំនឹកឃើញបទចំរៀងរបស់ លោក ស៊ីន ស៊ីសាមុត។ សំលេងពិរោះ និងច្រៀងបានយ៉ាងល្អ ហើយ Judge ទាំងអស់សរសើសំលេងនិងការច្រៀងរបស់គាត់ ដោយ Judge កញ្ញាថា គាត់គ្រហឹមបានល្អ។ គាត់មានលក្ខណៈជាសុភាពបុរស ហើយខ្ញុំគិតថាគាត់នឹងនៅក្នុងការប្រកួតនេះបានយូរ។ និទ្ទេស (A)

https://www.youtube.com/v/ZC8xhzkEujc

៧. សុឹម គឹមលៀង  ច្រៀងបទៈ ត្រឹមមនុស្សលួចស្នេហ៍
ប្រហែលជាបេក្ខជន ដែលគួរអោយចាប់អារម្មណ៍ជាងគេហើយសំរាប់សបា្តហ៍នេះ ព្រោះគ្រាន់តែចាប់និយាយភ្លាមធ្វើអោយ Judge សើចចង់បាក់ក។ គឹមឡេង ក៍មិនបានលាក់បាំងភាព cute របស់នាងដែរ ដោយបញ្ចញម៉ាអស់ដៃ។ បើនិយាយ រឿងច្រៀងវិញ Judge ថានាងនៅមានចំនុចខ្វះខាត។ និទ្ទេស (C)

https://www.youtube.com/v/1n0oSAdzKFo

៨. ឈឹម ជីវន្ត  ច្រៀងបទៈ ខឹងរឺស្អប់អូនអាចជេរបងបាន
បេក្ខជន ច្រៀងបានល្អ ដោយបានត្រាប់សំលេងដើមរបស់ លោក សិរីមន្ត។ Judge រិទ្ធ បានធ្វើការរិះគន់ដ៍ល្អមួយ លើចំនុចដែលបេក្ខជន មិនបានប្រើសំលេងធម្មជាតិរបស់ខ្លួន
ហើយព្យាយាមត្រាប់តាមសិរីមន្ត។ លោកបាន យែស ៤ ហើយបានទៅវគ្គបន្ត។ និទ្ទេស (B)

https://www.youtube.com/v/Ncic58hLIYY

៩. ព្រឿង ភាន់ ច្រៀងបទៈ បេះដូងបាត់គ្នា
និទ្ទេស (B)

https://www.youtube.com/v/f9skHA9Mn_E

១០. ម៉ៅ ហាជី  ច្រៀងបទៈ ប្រពន្ធខ្ញុំយំនឹកសង្សារ
និទ្ទេស (C+)

https://www.youtube.com/v/-Q0IUJKspXs

១១. នួន លីនាង  ច្រៀងបទៈ នឹកគេពេកតិចថខ្ញុំឆ្កួតទៅ
និទ្ទេស (C+)

https://www.youtube.com/v/c-7Zx-i2BhA

១២. យិន សំណាង ច្រៀងបទៈ បើមិនស្រឡាញ់អាណិតធ្វើអ្វី
និទ្ទេស (B+)

https://www.youtube.com/v/wvDQOIFyOpc

១៣. សុន ស្រីណុន  ច្រៀងបទៈ ផ្គរលាន់ប៉ៃលិន
យែស ៤។ និទ្ទេស (A+)

https://www.youtube.com/v/j55xkVzan9o

• Nutrino

ខ្ញុំចូលចិត្តបងស្រី សុន ស្រីណុន ជាងគេ សំលេងគាត់មានឯកលក្ខណភាព។ សង្ឃឹមថាគាត់នឹងផ្តល់ភាពភ្ញាក់ផ្អើល នៅវគ្គក្រោយទៀត  :-[

សំលេងបង  មឿន សុខណាន លះច្បាស់ល្អ ខ្ញុំចូលចិត្តសំលេងនេះណាស់ ខំប្រឹងឡើង!
រីឯកញ្ញា សុឹម គឹមលៀង វិញកំប្លែងគួរអោយស្រឡាញ់មែនទែន!
• Udom

ឆ្លើយតប