ភ្លាត់ស្នៀតរូតខោគៀបចុងអាប្អូនតូច ធ្លាប់អត់?

តើអ្នកធ្លាប់មានបទពិសោធន៍ភ្លាត់ស្នៀតគៀបចុង...អត់?  :omg:  បើនិយាយទៅមិនដឹងថាវាគឺជារឿងគួរឱ្យខ្មាស់អៀន ឬគួរឱ្យចង់សើចទេ។ មិនគួរណាភ្នាត់អញ្ចឹងសោះ!... :Oh​ noooo
ចូលរឿងវិញល្អជាង រឿងវាកើតឡើងមិញនេះឯង នៅក្តៅៗ នៅឡើយ ដោយសារប្រញាប់ពេកទើបធ្វើឱ្យខ្ញុំភ្លាត់ស្នៀត រូតមួយខ្វោក បទពិសោធន៍មួយជិវិត ឈឺមិនដឹងថាអធិប្បាយយ៉ាងម៉េច ឈឺដល់ថ្នាក់ចង់សើច ឈឺដល់ថ្នាក់បើកញើសប៉ុនគ្រាប់ពោត ឈឺដល់ថ្នាក់ស្រក់ទឹកភ្នែកមិនដឹងខ្លួន ឈឺដល់ថ្នាក់យកកង្ហារមកបក់ ព្យាយាមដើរលបៗ មកអង្គុយលើកៅអី ហើយប៉ះវាតិចៗ គ្រាន់តែប៉ះរូតខោសោះ...អូយ!!! នឹកដល់ច្រៀងរបស់លោកពា្រប សុវត្ថិ "ទឹកភ្នែកបងស្រក់មិនមែនគ្មានបញ្ហា...." តាមចិត្តខឹងចង់តែទាញរូតចុះឡើងៗ ទេ ​#^&@@ តែដឹងម៉េចអត់? ចិត្តវាមិនដាច់  :'( ព្យាយាមប្រហែល 10 នាទី ក៏នៅតែមិនបានសម្រេច ឈឺណាស់តាតួតលួតលាអើយ....បើពិន្ទុ 100 ខ្ញុំឱ្យ 199 ក្នុងចិត្តគិតថាទៅមន្ទីរពេទ្យល្អអត់? តែវាខ្មាស់គេ។ ងាកទៅឃើញកន្ត្រៃលើតុ ដាច់ចិត្តថាកាត់វាចោលហ្មងទៅ  :yush: ឈប់!..​ឈប់!..កាត់ក្នុងន័យនេះគឺកាត់រូតខោ!!! គិតហើយមិនរង់ចាំយូររួចយកកន្ត្រៃមកកាត់ផ្នែកខាងគល់នៃរូត #រួចខ្លួនហើយ យ៉េៗៗៗៗៗ តែរឿងវាមិនចប់ត្រឹមនេះទេ វាបន្សល់នូវស្លាកស្នាមជាប់ប្រាណ ពណ៌ឈាមជ្រូកចាស់ (ជាំ)ឱ្យឯងទៀត។
2-3​ ម៉ោងហើយនៅតែឈឺខ្ទូកៗ ដើរដំណើរទាហើយពេលនេះ!!!
ឱ!...កូនប្រុសមាសឪពុកសូមកូនចាំ ចូរកុំឱ្យភ្នាត់ដូចពុកណា៎ កូនសម្លាញ់!!! សំខាន់ល្ងាចនេះត្រូវទៅរៀនគួរទៀត។ 



កើតមកជាកូនប្រុសដើមទ្រូងប្រាំហាត់ ពិតជាមិនអាចរំលងនូវបទពិសោធន៍នេះបានទេ។ បើកាលវ័យកុមារមិនធ្លាប់ឆ្លងកាត់ ដប់ឆ្នាំក្រោយមកក៏មិនអាចគេចរួចដែរ ដូចជាសុភាសិតចិនមួយពោលថា ឃើញខ្សែរួតយូរៗ គង់អីមិនស្រក់ទឹកភ្នែក។ ដូច្នេះរឿងរបស់ ស៊ីផុយ ជារឿងទូទៅរបស់វីរបុរសក្នុងពិភពគុន។
  • Dara


សូមឱ្យវាជាលើកដំបូង ហើយក៏ជាលើកចុងក្រោយទៅចុះ បទពិសោធន៍តែម្តងគឺគ្រាន់ហើយ សុំដកខ្លួនចេញពីពិភពគុណហើយ ទុកឱកាសឱ្យលោក Dara ភ្លក់មើលម្តង ហាស់!..ហា....

អាក្អូននេះ នៅដំណាក់កាលសាកល្បងនៅឡើយ មិនទាន់មានបទពិសោធន៍។

<a href="https://www.youtube.com/v/-UyzPrnl9gU" target="_blank" class="new_win">https://www.youtube.com/v/-UyzPrnl9gU</a>
  • Nutrino


 :slow:  ពិតជាក្លាហានមែន!!!!...បើបានជួបដូចបងបានញាក់សាច់ #@&  :omg:

ឆ្លើយតប